រុស្ស៊ី បំផ្លាញបណ្តាញថាមពលរបស់អ៊ុយក្រែន ក្នុងការវាយប្រហារដ៏ធំបំផុតនៃសង្រ្គាម

2024/08/27 11:42:39 am        217

ទីក្រុងគីវ បាននិយាយថា រុស្ស៊ី បានវាយប្រហារអ៊ុយក្រែន ដោយប្រើមីស៊ីល និងយានដ្រូនសរុបជាង ២០០គ្រឿងកាលពីថ្ងៃចន្ទ (២៦ សីហា) ដោយបានសម្លាប់មនុស្ស ៧នាក់ និងបំផ្លិចបំផ្លាញរោងចក្រថាមពលទូទាំងប្រទេស ក្នុងការវាយប្រហារដ៏ធំបំផុតនៃសង្រ្គាម ខណៈសមាជិកណាតូដែលនៅជិតខាងគឺប៉ូឡូញ រាយការណ៍ថាយានដ្រូនប្រហែលជាចូលក្នុងដែនអាកាសរបស់ខ្លួន។

ការដាច់ចរន្តអគ្គិសនី និងការផ្គត់ផ្គង់ទឹកកើតមាននៅក្នុងតំបន់ជាច្រើន រួមទាំងផ្នែកខ្លះនៃរដ្ឋធានីគីវ ខណៈក្រុមមន្ត្រីនិយាយថា ការវាយប្រហារនេះដាក់គោលដៅលើបណ្ដាញថាមពល ឬហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀតទូទាំងប្រទេស។

រុស្ស៊ី បានបង្កើនការវាយប្រហាររបស់ខ្លួនលើបណ្តាញអគ្គិសនីអ៊ុយក្រែន កាលពីខែមីនា នៅក្នុងអ្វីដែលទីក្រុងគីវនិយាយថា មើលទៅហាក់ដូចជាកិច្ចខិតខំប្រឹងប្រែងដ៏ម៉ឹងម៉ាត់មួយដើម្បីបំផ្លាញប្រព័ន្ធថាមពលនៅមុនរដូវរងាមកដល់ ក្នុងពេលដែលមនុស្សត្រូវការប្រើប្រាស់អគ្គិសនីខ្លាំងបំផុត។

មេបញ្ជាការកងទ័ពអាកាស លោក មីកូឡា អូឡេសឆាក់ (Mykola Oleshchuk) បាននិយាយនៅលើបណ្ដាញតេឡេក្រាមថា កងទ័ពអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីល ១០២គ្រាប់ក្នុងចំណោម ១២៧គ្រាប់ដែលបានបាញ់ និងយានដ្រូន ៩៩គ្រឿងក្នុងចំណោម ១០៩គ្រឿង ដោយពណ៌នាថាជា «ប្រតិបត្តិការដ៏ធំបំផុត» នៃសង្គ្រាម។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថាមាន «ការខូចខាតជាច្រើននៅក្នុងវិស័យថាមពល»។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា កងកម្លាំងរបស់ខ្លួនបានប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ដើម្បីវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅអ៊ុយក្រែន ដែលខ្លួនអះអាងថាគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm       
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am