សិស្ស និស្សិត ត្រៀមខ្លួនចុះឈ្មោះទៅទស្សនាកម្សាន្ត និងស្វែងយល់ពីការអភិវឌ្ឍ​ខេត្តភាគឦសានកម្ពុជា

2024/08/27 06:50:57 pm        253

ក្រោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបាន​សម្រេច​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ដំណើរកម្សាន្តឥតគិតកម្រៃ នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់​ឆ្នាំ​២០២៤ នៅពេលនេះមានបណ្តាសិស្សនិស្សិតកំពុងជំនាញទេសចរណ៍ បានបង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់ទៅទស្សនាកម្សាន្ត និង​សិក្សា​ស្វែងយល់​អំពី​ការ​អភិវឌ្ឍ​គោលដៅ​ទេសចរណ៍​តាម​បណ្តា​ខេត្ត​នៅភូមិភាគឦសាន្តកម្ពុជា។

ក្រុមនិស្សិតកំពុងសិក្សាជំនាញទេសចរណ៍ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែសីហានេះថា នៅពេលនេះក្រុមនិស្សិតបានត្រៀមខ្លួន និងកំពុង​រក​ពេល​វេលា​សម​ស្របទៅចុះឈ្មោះនៅក្រសួងព័ត៌មាន ចូលរួមធ្វើដំណើរកម្សាន្តជាមួយមហាជូនទូទៅ ដើម្បី​សិក្សាស្វែងយល់ពីការអភិវឌ្ឍហេត្ថារចនាសម្ព័ន្ធខេត្តតាមតំបន់ព្រំដែន និងធ្វើការ​សិក្សា​ស្វែង​រក​យល់​បន្ថែមអំពីសក្តានុពលទេសចរណ៍ ការអភិវឌ្ឍអេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ នៅ​តាមបណ្តាខេត្តតាមព្រំដែនភូមិភាគឦសានប្រទេសកម្ពុជា រួមមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ក្រោយពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់គ្នានាអញ្ជើញទៅទស្សនាបណ្តាខេត្តទាំងបួននៅភូមិភាគឦសានកម្ពុជា។ ថ្មីៗ​នេះ​សម្តេច​ធិបតី បានសម្រេច​បង្កើត​ឱ្យ​មាន​កម្ម​វិធី​ដំណើរ​កម្សាន្ត​នៅ​តាម​បណ្ដោយ​ព្រំដែ​ន​ដោយ​ឥត​គិត​កម្រៃ​សេវា នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ ដើម្បី​ជំរុញ​ឲ្យ​ព​លរដ្ឋទាំងអស់គ្នា បានទៅមើលពីទិដ្ឋភាពការអភិវឌ្ឍន៍ជាក់ស្តែង ស្គាល់ទឹកដី ភូមិសាស្ត្រ និង​របៀបការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ព្រំដែន ដែលស្ថិត​ដំណើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍបំពេញ​បន្ថែមក្នុងក្របខណ្ឌសហប្រតិបត្តិការ​​តំបន់​ត្រី​កោណអភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ។

បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមកដល់បច្ចុប្បន្ន បានសាងសង់ផ្លូវ​តាម​ក្រវាត់​ព្រំដែន​កម្ពុជា ថៃ បានប្រវែងជាង ៤៥៥ គ.ម លើចម្ងាយផ្លូវសរុប ៥០៩ គ.ម សាងសង់ផ្លូវ​ព្រំដែន​កម្ពុជា ឡាវ បានប្រវែងជាង ១៧៩គ.ម លើចម្ងាយផ្លូវសរុប ៣៧៧ គ.ម និងផ្លូវ​តាម​ព្រំដែន​កម្ពុជា វៀតណាម ស្ថាបនាបានប្រវែងជាង ៦៨៥ គ.ម លើចម្ងាយផ្លូវសរុបផ្លូវ ១០៨៩ គ.ម៕ អត្ថបទ ស៊ុម សុខជា 


អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        37
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm