កម្មករ-កម្មការិនីរួមគ្នាចូលរួមបរិច្ចាគថវិកាជាមួយ​រាជរដ្ឋាភិបាល​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​តាមព្រំដែន

2024/08/27 12:12:02 pm        301

តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកកសាង​ហេដ្ឋារចនា​សម្ព័ន្ធ​នានា​តាម​បណ្តោយ​ព្រំដែន។ គិតត្រឹមព្រឹកថ្ងៃទី២៧ សីហា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋជា​ច្រើន​ក្នុង​នោះ​ក៏​មានកម្មករកម្មការិនីបម្រើការងារក្នុងវិស័យរោងចក្រ បានចូលរួមបរិច្ចាគថវិកាដល់ «មូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ផងដែរ។

ជួបសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក កាន់ ស៊ីថន សហជីពមូលដ្ឋាន និងជាប្រធាន​ផ្នែក​តុកាត់ ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដុងឌូ នៅសួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតនៅ​សង្កាត់​ពង​ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីរូបលោក ក៏ដូចជា​កម្មករ​និយោជិត ទទួលបានព័ត៌មានពីការប្រកាស «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ពួក​គាត់​ពិត​ជាសប្បាយរីករាយ និងគាំទ្រទាំងស្រុងនូវមូលនិធិនេះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល​នាំ​មក​នៅ​បូរណភាពទឹកដី និងការអភិវឌ្ឍន៍ ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ស្របគ្នា​នេះ​ដែរកម្មករនិយោជិត លើកឡើងស្រដៀងៗគ្នាថា ទោះបីជាពួកគាត់​បម្រើ​ការងារ​ក្នុង​វិស័យ​រោង​ចក្រ ប៉ុន្តែក៏បានចូលរួមតាមលទ្ធភាពជាក់ស្តែង និងចេញពីចិត្តស្មោះ ដើម្បីរួមចំណែក​ក្នុង​​ការ​អភិវឌ្ឍប្រទេសជាតិ តាមបន្ទាប់ព្រំដែនយ៉ាងពិតប្រាកដ និងអរគុណសន្តិភាព។

ទាក់ទិនទៅនឹង មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះដែរ លោក សំ សឿន ប្រធាន​ក្រុម​ប្រឹក្សា​ជាតិសហជីព បានអំពាវនាវដល់កម្មករនិយោជិត និងប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួម​បរិច្ចាគ​វិភាគទានឲ្យបានច្រើនកុះករតាមការស្ម័គ្រចិត្ត ដើម្បីរួមគ្នាជាធ្លុង​មួយ​ក្នុង​មហា​សាមគ្គី​ជាតិ​ខ្មែរ ​ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពាតិ និងបូរណភាពទឹកដី ក៏ដូចជាការ​ជំរុញ​ការ​អភិវឌ្ឍ​តាម​ព្រំដែនឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

សូមជម្រាបថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បង្កើតឡើង​ក្នុង​គោល​បំណង​ដើម្បី​កៀរគរ​ថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយព្រំដែន ព្រមទាំង​ដើម្បី​ផ្តល់​ឱកាសឲ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បានចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ​រាជរដ្ឋាភិបាល ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិរបស់ជាតិ៕ អត្ថបទ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am