អ្នកជំនាញ៖ ទោះជំងឺអុតស្វារីករាលដាល ហើយករណីកូវីដ១៩ កើនឡើង ក៏មិនស្ថិតក្នុងដំណាក់កាលគួរឲ្យបារម្ភដែរ

2024/08/27 10:15:05 pm        29


បើទោះពីជាមានការរីករាលដាលនៃជំងឺអុតស្វា និងការកើនឡើងនូវករណីនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសផ្សេងៗ ជុំវិញពិភពលោកក៏ដោយ ក៏អ្នកជំនាញសុខភាពដ៏លេចធ្លោ ២រូប បានលើកឡើងថា វាមិនមែនជាមូលហេតុចម្បងនៃការព្រួយបារម្ភនោះទេ នាពេលនេះ។

គួរបញ្ជាក់ថា ការរីករាលដាលនៃជំងឺអុតស្វា បានបង្កឲ្យមានការព្រួយបារម្ភមួយចំនួន នៅជុំវិញពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់តំបន់អាហ្វ្រិក (Africa CDC) បានប្រកាសថា វាគឺជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភជាអន្តរជាតិ និងសម្រាប់ទ្វីបរៀងៗខ្លួន។

គិតត្រឹមសប្តាហ៍មុន CDC របស់តំបន់អាហ្វ្រិក បានកត់ត្រាករណីជំងឺអុតស្វាចំនួន ២១.៣០៥ករណី ដោយ ៣.៣២៦ករណី ត្រូវបានបញ្ជាក់ និង ១៧.៩៧៩ករណី ស្ថិតក្នុងការសង្ស័យ ហើយមានករណីស្លាប់ចំនួន ៥៩០នាក់ នៅក្នុងប្រទេសអាហ្វ្រិកចំនួន ១៣ នៅឆ្នាំនេះ ដោយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោមានចំនួន ៩៦ភាគរយនៃករណីទាំងអស់ និង ៩៧ភាគរយនៃចំនួនអ្នកស្លាប់ទាំងអស់។ ថ្មីៗនេះ ករណីជំងឺនេះត្រូវបានបញ្ជាក់នៅក្នុងប្រទេសជុំវិញពិភពលោក ដែលរួមមានប៉ាគីស្ថាន ថៃ ហ្វីលីពីន អូស្ត្រាលី និងស៊ុយអែត។

តែទោះជាយ៉ាងណានេះក្ដី សម្រាប់តំបន់អឺរ៉ុប មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់អឺរ៉ុប (ECDC) ជឿថា កម្រិតនៃហានិភ័យបច្ចុប្បន្ន នៅតែមាន «កម្រិតទាប»។ លោក Bruno Ciancio ប្រធានផ្នែកឃ្លាំមើលរបស់ទីភ្នាក់ងារនេះ បានប្រាប់សារព័ត៌មាន Anadolu ថា៖ «ECDC វាយតម្លៃហានិភ័យ សម្រាប់ប្រជាជនអឺរ៉ុបថា មានកម្រិតទាប»។ លោកបានសង្កត់ធ្ងន់ថា មេរោគជំងឺងុតស្វា មាន «ច្រើនទសវត្សរ៍មកហើយ» ហើយមាន «វ៉ាក់សាំងដែលមានប្រសិទ្ធភាព និងសុវត្ថិភាព» សម្រាប់បង្ការជំងឺនេះ។

ដោយឡែកទាក់ទងនឹងការរីករាលដាលនៃករណីជំងឺកូវីដ-១៩ នៅអឺរ៉ុប ជាពិសេសនៅក្នុងប្រទេសបារាំង ក្នុងអំឡុងពេលកីឡាអូឡាំពិក នៅទីក្រុងប៉ារីសដែលទើបនឹងបញ្ចប់ថ្មីៗនេះ លោក Ciancio បានលើកឡើងថា ECDC បានសង្កេតឃើញនូវ «និន្នាការដ៏គួរឲ្យបារម្ភ» នោះឡើយ ហើយ «ស្ថានភាពជំងឺរាតត្បាតបច្ចុប្បន្ន មិនតម្រូវឲ្យមានគោលនយោបាយបន្ថែមលើសពីអ្វីដែលមានរួចស្រាប់ហើយនោះទេ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm