អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទបះបោរ ពាក់ព័ន្ធនឹងបទចោទប្រមាថអតីតព្រះមហាក្សត្រ

2024/08/27 10:22:40 pm        28


មេធាវីរបស់លោក Muhyiddin Yassin (ម៉ូយីដដីន យ៉ាសស៊ីន) នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) នេះ បានប្រាប់ថា ប្រទេសម៉ាឡេស៊ីបានចោទប្រកាន់មេដឹកនាំគណបក្សប្រឆាំង និងជាអតីតនាយករដ្ឋមន្ត្រីរូបនេះពីបទបះបោរ ពាក់ព័ន្ធនឹងបទចោទប្រមាថដល់អតីតព្រះមហាក្សត្ររបស់ប្រទេស។

លោក Muhyiddin ដែលបានដឹកនាំប្រទេសម៉ាឡេស៊ីរយៈពេល ១៧ខែ ចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២១ ត្រូវបានតុលាការនៅភាគឦសានរដ្ឋ Kelantan ចោទប្រកាន់ពីបទបំបះបំបោរ ជុំវិញការអត្ថាធិប្បាយ ដែលត្រូវបានធ្វើឡើងនៅក្នុងសុន្ទរកថានយោបាយ ក្នុងខែនេះ។ មេធាវីរបស់លោក បានប្រាប់ថា កូនក្ដីរបស់ខ្លួន បានផ្ដល់ចម្លើយពីភាពគ្មានទោស។

ប្រទេសម៉ាឡេស៊ីអនុវត្តនូវទម្រង់រាជាធិបតេយ្យដ៏ពិសេសឯកមួយ ដែលស្តេចស៊ុលតង់ទាំង ៩អង្គរបស់ប្រទេសនេះ ប្ដូរវេនឡើងគ្រងរាជ្យ រៀងរាល់ ៥ឆ្នាំម្តង។ រាជាធិបតេយ្យដើរតួយ៉ាងសំខាន់ និងត្រូវបានប្រារព្ធឡើងដោយការគោរពយ៉ាងខ្ពងខ្ពង់។ ការកត់សម្គាល់អវិជ្ជមានណាមួយ អំពីរាជាធិបតេយ្យ អាចត្រូវបានកាត់ទោស ក្រោមច្បាប់បះបោរ តពីសម័យអាណានិគម។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថានយោបាយ កាលពីថ្ងៃទី១៥ ខែសីហា លោក Muhyiddin បានចោទសួរអំពីភាពជឿជាក់របស់អតីតព្រះមហាក្សត្រ Sultan Abdullah Ri'ayatuddin Al-Mustafa Billah Shah (ស៊ុលតង់ អាប់ឌុលឡា អាល់មុសស្តាហ្វា បីលឡាហ៍ សាហ៍) បន្ទាប់ពីមានការបោះឆ្នោតសកលរបស់ម៉ាឡេស៊ី ក្នុងឆ្នាំ២០២២ ដែលបណ្តាលឲ្យសភាជាប់គាំង។

នៅក្នុងសុន្ទរកថា លោក Muhyiddin បាននិយាយថា រូបលោកបានធានាការគាំទ្រពីសមាជិកសភាគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោត ប៉ុន្តែបានចោទសួរថា ហេតុអ្វីបានជាព្រះមហាក្សត្រ នៅពេលនោះមិនអញ្ជើញរូបលោកឲ្យស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ប្រទេស៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm