ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក មីកហេល ហ្គឡាហ្ស៊ីន ( Mikhail Galuzin) បានជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅទីក្រុងមូស្គូ លោក វីណាយ គូម៉ា (Vinay Kumar) ដើម្បីបញ្ជាក់ជាថ្មីម្តងទៀតនូវគោលជំហរដែលមានគោលការណ៍របស់រុស្ស៊ីចំពោះជម្លោះជាមួយអ៊ុយក្រែន។
ក្រសួង បាននិយាយថា ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងទ្វេភាគីមួយចំនួន។ ក្រសួង បានបញ្ជាក់ថា៖«ប្រធានបេសកកម្មការទូតឥណ្ឌា ត្រូវបានជូនដំណឹងជាថ្មីម្តងទៀតអំពីជំហរដែលមានគោលការណ៍របស់រុស្ស៊ីលើជម្លោះនៅអ៊ុយក្រែន»។ «ជំនួបនេះ ត្រូវបានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងស្ថាបនាលើទំនុកចិត្ត»។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ( Narendra Modi) បានទៅបំពេញទស្សនកិច្ចនៅទីក្រុង គីវ កាលពីថ្ងៃទី ២៣ ខែសីហា។ នេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងដែលមិនធ្លាប់មានរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ទៅកាន់អ៊ុយក្រែន ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ១៩៩២។