នៅក្នុងការប្រជុំយោធាមួយក្នុងទីក្រុងសាណា( Sana'a) លោកឧត្តមសេនីយ៍ Mohamed al-Atifi បាននិយាយថា របបជ្វីហ្វ នឹងរងផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ការវាយប្រហារកំពង់ផែ Hodeida និងការកំណត់គោលដៅទៅលើជនស៊ីវិល។
ក្រុមហេសបូឡា បានធ្វើដំណាក់កាលដំបូងនៃប្រតិបត្តិការយោធារបស់ខ្លួន កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរបបអ៊ីស្រាអែល ដោយបាញ់រ៉ុក្កែត និងយានដ្រូនរាប់រយគ្រាប់ ទៅកាន់ដែនដីដែលកាន់កាប់ដោយអ៊ីស្រា អែល ជាការសងសឹកចំពោះការធ្វើឃាតរបស់របបនេះ ទៅលើមេបញ្ជាការជាន់ខ្ពស់លីបង់លោក Fuad Shukur ហើយរបបនេះ ត្រូវបានគេរំពឹងថា នឹងធ្វើការឈ្លានពានម្តងទៀត។
លោកឧត្តមសេនីយ៍ al-Atifi បាននិយាយថា ចំណុចគោលដៅសំខាន់បំផុតក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានត្រួតពិនិត្យ កំណត់យ៉ាងច្បាស់ និងវិភាគសម្រាប់ប្រតិបត្តិការដែលអាចកើតមានបន្ទាប់ទៀត។
ដោយពណ៌នាអំពីមីស៊ីល ផ្លូវអាកាស និងកងទ័ពជើងទឹករបស់ប្រទេសយេម៉ែនថា ជាកម្លាំងខ្លាំង ជាមួយនឹងសមត្ថភាពល្អសម្រាប់ការវាយលុកគោលដៅរបស់អ៊ីស្រាអែលយ៉ាងត្រឹមត្រូវ មន្ត្រីយោធាជាន់ខ្ពស់យេម៉ែន បានបន្ថែមថា៖« ការឆ្លើយតបរបស់អ័ក្សនៃការតស៊ូ ( Resistance Axis) ចំពោះអំពើឃោរឃៅរបស់ក្រុមជ្វីហ្វនីយម គឺច្បាស់លាស់ ប្រកបដោយយុទ្ធសាស្ត្រ និងមិនរួញរាឡើយ។