កាលពីថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិក កូឡុំប៊ី និងប៉ាណាម៉ា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការលើគោលនយោបាយធ្វើអន្តោប្រវេសន៍ បន្ទាប់ពីមានជំនួបនៅទីក្រុង Cartagena របស់ប្រទេសកូឡុំប៊ី ។
កិច្ចសហការរបស់ពួកគេ មានគោលដៅប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋកម្មឆ្លងដែន ដែលកេងប្រវ័ញ្ចកម្លាំងញើសឈាមជនអន្តោប្រវេសន៍ កេងប្រវ័ញ្ចការងាររបស់ពួកគេ ដើម្បីលើកកម្ពស់និយ័តកម្ម ធ្វើឲ្យល្អប្រសើរឡើងយន្តការនិយ័តកម្ម និងការគ្រប់គ្រងអ្នកដែលងាយរងគ្រោះ ។
ប្រទេសទាំង ៣ បានបញ្ជាក់ឡើងវិញផងដែរពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការលើកឡើងការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ តាមរយៈយុទ្ធសាស្រ្តពហុវិមាត្រ ការសង្កត់ធ្ងន់ពីសិទ្ធិមនុស្ស និងចែករំលែកទំនួលខុសត្រូវ ។
កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ ៥២ម៉ឺននាក់ បានប្រថុយជីវិតរបស់ពួកគេ ដើម្បីធ្វើដំណើរឆ្លងកាត់ព្រៃស្តុក Darien Gap ស្ថិតនៅតាមបណ្តោយព្រំដែនប៉ាណាម៉ា និងកូឡុំប៊ី ដើម្បីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ៕