ក្រុមមន្រ្តីផ្លូវដែក និយាយថា អ្នកដំណើរជាង ៦០០នាក់ បានជាប់ខ្លួននៅក្នុងស្ថានីយ៍រថភ្លើង ស្ថិតនៅទីក្រុងភាគខាងលិច Vadodara ប្រទេសឥណ្ឌានាថ្ងៃអង្គារនេះ ក្រោយភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋ Gujarat បានធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូនទាំងអស់ ។
អ្នកដំណើរត្រូវបានគេមើលឃើញរង់ចាំយ៉ាងយូរនៅស្ថានីយ៍រថភ្លើង Bajwa ស្ថិតក្នុងរដ្ឋ Gujaratបន្ទាប់ពីរថភ្លើងលុបចោល ឬផ្អាកសេវាកម្មរបស់ខ្លួនដោយសារទឹកជំនន់ ។
ខណៈពេលនោះដែរ នៅក្នុងទីក្រុង Valsad ក្រុមអ្នកស្រុក ត្រូវបានគេជួយសង្រ្គោះចេញពីតំបន់វាលទំនាបដោយកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ និងបញ្ជូនទៅកាន់ទីទួលសុវត្ថិភាព ។
ក្រុមជួយសង្រ្គោះ បានចែកចាយកញ្ចប់ជំនួយសង្រ្គោះបន្ទាន់ផងដែរដល់អ្នកជាប់ខ្លួននៅក្នុងទឹកជំនន់ ។
ក្រុមមន្រ្តី បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោច ៩៩នាក់ ត្រូវបានសម្លាប់នៅក្នុងឧបទ្ទេវហេតុជាប់ពាក់ព័ន្ធនឹងទឹកជំនន់នៅក្នុងរដ្ឋមួយនេះ ចាប់តាំងពីរដូវវស្សាចាប់ផ្តើម ។
ការិយាល័យឧតុនិយមរដ្ឋ Gujaratបានចេញសេចក្តីប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំង ហើយនិងបានជូនដំណឹងឲ្យពលរដ្ឋបន្តស្នាក់នៅក្នុងផ្ទះ និងចាត់វិធានារប្រុងប្រយ័ត្នជាមុន ៕