ជប៉ុន​ព្រមាន​ពលរដ្ឋ​ពី​ភេរវកម្ម​ដែល​អាច​កើត​មាននៅ​អាស៊ីអាគ្នេយ៍​

2021/09/15 03:00:18 pm        654

​ហ្វីលីពីន​៖ ស្ថានទូត​ជប៉ុន​នៅ​ទីក្រុង​ម៉ានីល​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ រដ្ឋាភិបាល​ជប៉ុន​បាន​ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​ចំនួន ​អំពី​ការវាយប្រហារ​ភេរវកម្ម​ដែល​អាច​កើតមាន​។​ ស្ថានទូត​ជប៉ុន​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​បាន​អះ​អាង​ថា ការព្រមាន​មួយ​ត្រូវ​បាន​ចេញ​ ដើម្បី​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​អំពី​ការ​គំរាម ប៉ុន្តែ​ស្ថានទូត​មិន​អាច​ចែក​រំលែក​ព័ត៌មាន​លំអិត ឬ​បង្ហាញ​ពី​ប្រភព​ព័ត៌មាន​របស់​ខ្លួន​បាន​នោះ​ទេ​។

របាយការណ៍​ព័ត៌មាន​ពី​ប្រទេស​ជប៉ុន ម៉ាឡេស៊ី និង​ថៃ​បាន​និយាយ​ថា ការ​ប្រឹក្សា​យោបល់​ពី​បញ្ហា​នេះ​ត្រូវ​បាន​បញ្ជូន​កាលពី​ថ្ងៃ​ចន្ទ ​ទី​១៣ ខែ​កញ្ញា​។ មន្ត្រី​ស្ថានទូត​ម្នាក់​បាន​ប្រាប់​ទីភ្នាក់​ងារ​ព័ត៌មាន​ហ្វីលីពីន​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ទទួល​ព័ត៌មាន​អំពី​ការ​វាយប្រហារ​ភេរវកម្ម​ដែល​អាច​កើត​មាន ប៉ុន្តែ​យើង​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​នៅ​ពេល​នេះ​បានទេ​។ ទីភ្នាក់​ងារសារព័ត៌មាន AP បាន​រាយការណ៍​ថា ​ក្រសួង​ការបរទេស​ជប៉ុន​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​នៅ​ឱ្យ​ឆ្ងាយ​ពី​ហ្វូង​មនុស្ស និង​កន្លែង​សាសនា​នៅ​ប្រទេស​ហ្វីលីពីន ឥណ្ឌូនេស៊ី សិង្ហ​បុរី ម៉ាឡេស៊ី ថៃ​ និង​សហភាព​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ខ្លួន​ទទួល​បាន​ព័ត៌មាន​ថា មាន​ហានិភ័យ​កើន​ឡើង​ដូចជា​ការ​បំផ្ទុះ​គ្រាប់បែកអត្តឃាត​ជាដើម​។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​និយាយ​ថា​ ការ​ប្រឹក្សា​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថានទូតនៅ​ក្នុង​ប្រទេស​ដែល​ពាក់ព័ន្ធ ​ដើម្បី​ចែករំលែក​ដល់​ពលរដ្ឋ​ជប៉ុន​។ បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​ទទួល​បាន​ការ​ប្រឹក្សា ​របស់​ប្រទេស​ជប៉ុន​បាន​និយាយ​ថា មិន​មាន​ព័ត៌មាន​ថ្មី​អំពី​ការ​គំរាម​កំហែង​សន្តិសុខ​កើន​ឡើង ​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​នោះ​ទេ​។ មន្ត្រី​ហ្វីលីពីន​មកពី​ក្រសួងការបរទេស​ និង​សន្តិសុខ​បាន​និយាយ​ថា ​ក្រសួង​មិន​​ទទួល​បាន​របាយការណ៍​ផ្លូវការ ​ពាក់ព័ន្ធ​នឹង​ការ​ប្រឹក្សា​របស់​រដ្ឋាភិបាល​ជប៉ុន​នៅ​ឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am