មន្ទីរពេទ្យរបស់ក្រុមគ្រូពេទ្យគ្មានព្រំដែននៅប្រទេសឆាដ ព្យាបាលជនភៀសខ្លួនស៊ូដង់

2024/08/28 02:26:46 am        43

ស្របពេលដែលសង្រ្គាមស៊ូដង់ នៅតែអូសបន្លាយពេលឆ្លងផុតរយៈពេល ៥០០ថ្ងៃ ប្រតិបត្តិការជួយសង្រ្គោះ និងការគាំទ្រ នៅតែបន្តនៅប្រទេសឆាដ ដែលទទួលយកជនភៀសខ្លួនរាប់លាននាក់ ។

នៅក្នុងមន្ទីរពេទ្យបង្កើតឡើងដោយក្រុមគ្រូពេទ្យគ្មានព្រំដែន(MSF)ស្ថិតក្នុងជំរំជនភៀសខ្លួន Metche នៅភាគខាងកើតប្រទេសឆាដ មនុស្ស ២.២៨២នាក់ ទទួលបានការព្យាបាល ចាប់តាំងពីមន្ទីរពេទ្យនេះ បង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ ២០២៣ ។

MSF និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ទីរពេទ្យមាន ១១៥គ្រែមួយនេះ គឺជាំទីតាំងថែសុខភាពបន្ទាប់បន្សំដ៏សំខាន់សម្រាប់មនុស្ស ២០ម៉ឺននាក់ រួមទាំងជនភៀសខ្លួនមកពីជំរំ Metche និងសហគមន៍ក្នុងស្រុក ក៏ដូចជាមនុស្សមកពីជំរំ Allacha និងជំរំ Arkoum ។

អ្នកស្រី Myriam Laroussi គឺជាអ្នកសម្របសម្រួលគម្រោងរបស់ MSF ដែលរួមទាំងការងាររយៈពេល ៨ខែនៅជំរំ Metche និយាយថា ជនភៀសខ្លួននៅជំរុំ Metche បានធ្វើដំណើរមកដល់ ក្រោយរត់ភៀសខ្លួនចេញពីទីក្រុង El Geneina តំបន់ West Darfur គឺជាទីក្រុងមួយរងផលប៉ះពាល់ដោយសារអំពើហិង្សាដ៏អាក្រក់បំផុតនៃសង្រ្គាម ។

អ្នកស្រីបន្តថា ការងារលំបាកដែលមន្ទីរពេទ្យមួយនេះប្រឈម គឺពាក់ព័ន្ធនឹងការផ្តល់ប្រភព និងទឹកដល់មន្ទីរពេទ្យ ស្របពេលជួបកង្វះខាតផ្លូវជាពិសេសអំឡុងរដូវភ្លៀងធ្លាក់ ។

សូមបញ្ជាក់ថា ជម្លោះនៅស៊ូដង់ បានចាប់ផ្តើមឡើង ពេលមានការប្រកួតប្រជែងដណ្តើមអំណាចគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF)ដែលបានចែករំលែកអំណាចក្រោយការធ្វើរដ្ឋប្រហារ បណ្តាលឲ្យសង្រ្គាមមួយនេះ ឆាបឆេះឡើង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm