នាយករដ្ឋមន្ត្រីជប៉ុន នឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការចាប់ផ្ដើមរោងចក្រនុយក្លេអ៊ែររបស់ Tepco ឡើងវិញ

2024/08/28 02:45:05 am        34

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារ (ទី២៧ ខែសីហា) បាននិយាយថា រដ្ឋមន្ត្រីពាក់ព័ន្ធទាំងអស់ នឹងជួបប្រជុំគ្នា នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីជំហានចាំបាច់ ក្នុងការទទួលបានការព្រមព្រៀងមូលដ្ឋាន សម្រាប់ការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa របស់ក្រុមហ៊ុន Tokyo Electric Power (Tepco)។

គួរបញ្ជាក់ថា កាលពីខែធ្នូកន្លងទៅ និយតករនុយក្លេអ៊ែរជាតិ បានដកបម្រាមប្រតិបត្តិការដែលបានដាក់ចេញក្នុងឆ្នាំ២០២១ លើរោងចក្រ Kashiwazaki-Kariwa នៅភាគខាងជើងប្រទេសជប៉ុន ដោយសារការបំពានលើនីតិសុវត្ថិភាព ដោយអនុញ្ញាតឲ្យក្រុមហ៊ុន Tepco ធ្វើការឆ្ពោះទៅរកការទទួលបានការអនុញ្ញាតមូលដ្ឋាន ដើម្បីចាប់ផ្តើមដំណើរការឡើងវិញ។

ក្រុមហ៊ុន Tepco បានបង្ហាញពីការមានបំណងយ៉ាងខ្លាំងក្លា ក្នុងការធ្វើឲ្យរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកមួយនេះមានដំណើរការឡើងវិញ ដើម្បីជួយកាត់បន្ថយការចំណាយប្រតិបត្តិការ ប៉ុន្តែនៅតែតម្រូវឲ្យមានការយល់ព្រមពីមូលដ្ឋាន ពោលគឺការអនុញ្ញាតពីអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់នោះ។

មន្ត្រីរដ្ឋាភិបាលម្នាក់ បានប្រាប់ថា នៅឯសន្និសីទការអនុវត្តការផ្លាស់ប្តូរបៃតង លោក Kishida បានថ្លែងថា៖ «ប្រតិបត្តិករ និងរដ្ឋាភិបាលត្រូវតែធ្វើការរួមគ្នា ដើម្បីទទួលបានការគាំទ្រពីសហគមន៍មូលដ្ឋាន ដើម្បីឲ្យមានការចាប់ផ្តើមដំណើរការឡើងវិញ»។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បានឲ្យដឹងថា លោក Kishida ដែលនឹងចុះចេញពីតំណែង នៅខែកញ្ញា បានប្រាប់ថា៖ «ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងអាណត្តិរបស់ខ្ញុំដែលនៅសេសសល់ ដើម្បីជំរុញការផ្លាស់ប្តូរបៃតង ក្នុងនោះរួមទាំងការរៀបចំសម្រាប់ការចាប់ផ្តើមឡើងវិញនូវម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅភាគខាងកើតប្រទេសជប៉ុនផងដែរ»។

វាជារឿងកម្រណាស់ ក្នុងការមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ដែលផ្តោតលើរោងចក្រថាមពលជាក់លាក់មួយ។ រោងចក្រ Kashiwazaki-Kariwa ក្នុងខេត្ត Niigata បានផ្អាកដំណើរការតាំងពីឆ្នាំ២០១២ មកម៉្លេះ បន្ទាប់ពីមានគ្រោះមហន្តរាយ នៅរោងចក្រ Fukushima Daiichi ឆ្នាំ២០១១ ដែលនាំទៅដល់ការបិទរោងចក្រនុយក្លេអ៊ែរទាំងអស់ នៅក្នុងប្រទេសជប៉ុន នាពេលនោះ៕



អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm