ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Khan Younis បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៨នាក់ ។
រថយន្តគិលានសង្រ្គោះ អាចមើលឃើញធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្របពេលដែលសាកសពត្រូវបានទាញចេញពីគំនរបាក់បែក និងសែងចេញ រួចរុំក្នុងភួយ ។
លោក Alaa Al Najjar គឺជនប៉ាឡេស្ទីន និងជាសាក្សីមួយរូប និយាយថា គ្មានទេបទឈប់បាញ់ ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បន្តការប្រល័យពូជសាសន៍របស់គាត់ ។ គាត់មានឱកាសសម្លាប់ក្មេងៗទាំងអស់ គោលដៅរបស់លោក Netanyahu គឺជាកុមារ និងស្រ្តី ។ ផ្ទះទាំងមូល សុទ្ធតែមានក្មេងៗ និងស្រ្តី ។
លោកបន្តថា ផ្ទះមួយខ្នងដែលមានមនុស្សស្នាក់នៅប្រហែល ១០០ រងការទម្លាក់គ្រាប់បែក ។ ពួកគេមកពីទីក្រុង Rafah និងទីក្រុងទាំងអស់ជុំវិញទីក្រុង Khan Younis ។ ពួកគេបានជម្លៀសខ្លួន ប៉ុន្តែពួកគេរងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F16 ៕