ឯកឧត្តម​ ហ៊ុន​ ម៉ានី​៖​ ចលនាមហាសាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថាខ្មែរ​រួបរួម​គ្នាជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងចង់ឃើញ​ប្រទេសជាតិ​​រីកចម្រើន

2024/08/28 04:56:37 pm        442

ឯកឧត្តម​ ឧបនាយរដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី​ រដ្ឋមន្ត្រីក្រសួងមុខ​ងារ​សាធារណៈ​បានបញ្ជាក់ថា​ ចលនា​មហា​សាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែរ​រួប​រួម​គ្នា​ជាធ្លុងមួយ ស្រលាញ់ជាតិ ស្រលាញ់​ទឹកដី និងចង់ឃើញ​អនាគត​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​។

តាមរយៈហ្វេសប៊ុក​ផ្លូវការនាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម​ ឧបនាយរដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី បានចូលរួមអបអរសាទរជាមួយសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្រ្តី និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ចំពោះលទ្ធផលដ៏អស្ចារ្យ​នៃ​យុទ្ធនាការ​កៀរគរ​មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ខ្សែ​បន្ទាត់ព្រំដែន ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណចក្រកម្ពុជា។

ឯកឧត្តម​ ឧបនាយរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ សន្ទុះ នៃ​ការ​គាំទ្រ ទាំងស្មារតី និងសម្ភារបានផ្ទុះឡើងយ៉ាងខ្លាំងក្លា។ បងប្អូនប្រជាពលរដ្ឋទាំងជិតឆ្ងាយ មិន​ថា​អ្នក​នៅ​ក្នុង​ប្រទេស ឬអ្នកនៅក្រៅស្រុក និងមានចាប់តាំងពីកុមារតូចៗ រហូតដល់​លោក​យាយ​លោក​​តា​ចាស់​ព្រឹទ្ធាចារ្យសុទ្ធតែបានចូលរួមចំណែក ទោះតិច ឬច្រើនក្តី។

​ឯកឧត្ដមបន្តថា ចលនា​មហា​សាមគ្គីជាតិដ៏ធំធេងនេះសរបញ្ជាក់ឱ្យឃើញថា ខ្មែរ​រួប​រួម​គ្នា​ជា​ធ្លុង​មួយ ​ស្រលាញ់ជាតិ ស្រលាញ់​ទឹកដី និងចង់ឃើញ​អនាគត​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​។

ម្យ៉ាងទៀត​ការចូលរួមចលនាជាតិដ៏មានសារៈសំខាន់មួយនេះក៏ជាការបញ្ជាក់សារជាថ្មីម្តងទៀតថា ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោតគាំទ្ររាជរដ្ឋាភិបាល ដែលខ្លួនបានផ្តល់សេចក្តី​ទុក​ចិត្ត​តាម​រយៈ​ការ​បោះឆ្នោត និងបានផ្តល់ក្តីសង្ឃឹម ១០០% មកលើរាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​ត្រើយ​សុភមង្គល។

ឯកឧត្តម​ ហ៊ុន​ ម៉ានី​ បានបន្តថា​ នៅចំពោះទឹកចិត្ត និងស្មារតីសាមគ្គីភាព​ដ៏ក្លៀវក្លា​របស់​ប្រជាពលរដ្ឋ​គ្រប់ទិសទីនេះ ឯកឧត្ដម​ពិតជាមានសុទិដ្ឋិនិយមខ្ពស់​ចំពោះ​ការ​កសាង​ជាតិ​ក្រោម​ការ​ដឹក​នាំរ​បស់គណបក្សប្រជាជនកម្ពុជា។ ភស្តុតាងប្រវត្តិសាស្រ្តទាំងអស់​បាន​ឆ្លុះប​ញ្ចាំង​តាម​រយៈ​សមិទ្ធផល​ដែលមានជាក់ស្តែង និងដែលយើងបាន និងកំពុងអាស្រ័យផល នោះគឺ​សុខសន្តិភាព និងការអភិវឌ្ឍនេះឯង៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm