ចលនាមហាជនបន្តបរិច្ចាគថវិកាចូលរួមជាមួយរាជរដ្ឋាភិបាលយ៉ាងផុលផុស ដើម្បីកសាងផ្លូវតាមក្រវ៉ាត់ព្រំដែន

2024/08/28 05:09:38 pm        419

បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីបានបន្តចូលរួមបរិច្ចាគថវិកាយ៉ាងផុលផុសជាមួយរាជរដ្ឋាភិបាល​ជាបន្តបន្ទាប់ក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ» ដើម្បីជា​ការរួម​ចំណែក​ជាមួយ​រាជ​រដ្ឋាភិបាល​លើក​ស្ទួយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

តាមរយៈសារបង្ហោះតាមបណ្តាញសង្គមហ្វេសបុក និងតេឡេក្រាមនាថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៤​​នេះ បងប្អូនប្រជាពលរដ្ឋកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទំាងអស់បានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងប្រកាសគំាទ្រ​យ៉ាង​ពេញ​ទំហឹង ​ចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបង្កើត​នូវ​«មូល​និធិ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន» ដោយការបង្កើតនេះគឺជា​ឱកាស​មួយ​ទៀត​សម្រាប់​ផ្តល់​ភាព​ងាយ​ស្រួល​ដល់ប្រជាពលរដ្ឋខ្មែរធ្វើដំណើរកម្សាន្ត និងប្រកបមុខរបររកស៊ី​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​កាន់តែគគ្រឹកគគ្រេងបន្ថែមទៀតនោះ។

សូមបញ្ជាក់ថា រាជារដ្ឋាភិបាល បាន​សម្រេច​បង្កើត​«មូល​និធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន​» ក្នុងគោលបំណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​តាម​បណ្តោយព្រំដែន ដោយកម្មវិធីមូល​និធិ​នេះ​ក៏​ជា​ការ​ផ្តល់​ឱកាស​ឲ្យបង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយ​ផ្ទាល់​ជាមួយ​រាជ​ដ្ឋាភិបាល​នៅ​ក្នុង​បុព្វ​ហេតុ​ការពារ និងអភិវឌ្ឍន ជាតិ ក្នុងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិប​តេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការ ជំរុញការ​អភិវឌ្ឍ​នៅ​តាម​តំបន់​ព្រំដែន​ឲ្យ​បាន​កាន់​តែ​រឹង​មាំ និងប្រកបដោយចីរភាពជាដើម។

ទាក់ទងនឹង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»នេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទីបានថ្លែងថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលបានផ្តួច​ផ្តើម​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះ បានឃើញនូវស្មារតីសាមគ្គី​ការពារ​ជាតិ​ពិត​ប្រាកដ​ពី​សំណាក់បងប្អូនគ្រប់មជ្ឈដ្ឋានទាំងអស់ ហើយសម្តេចតេជោ ក៏បានអំពាវនាវ​ដល់​បង​ប្អូន​រួម​ជាតិ​ទាំងអស់បន្តចូលរួមឲ្យបាន គ្រប់ៗគ្នាបើទោះបីតិច ឬក៏ច្រើនក្តីនោះ។

តាមរយៈ​ហ្វេសបុកកាលពីយប់មិញសម្តេចប្រមុខរដ្ឋស្តីទី បានសង្កត់​ធ្ងន់​ថា​«តាម​រយៈ​មូល​និធិ​នេះ​យើង​នឹង​ឃើញនូវស្មារតីសាមគ្គីការពារជាតិពិតប្រាកដ​ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​នៃ​ប្រជាជាតិយើង​ពិសេស​យើង​នឹងអាចដឹងបានថាអ្នកចោទប្រកាន់ថា យើងកាត់៤ខេត្តឬ​ច្រើន​ជាង​នេះ​ទៅ​ឲ្យ​វៀតណា​ម​តើពួកគេចូលលុយឬទេ? ប្រសិនបើពួកគេខ្លាច​បាត់​ដីមែន​វាជាពេល​វេលាល្អ​សម្រាប់​ការចូ​ល​រួមរបស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការ​កសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិ​ថ្មីៗដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជន​ដែលគ្មាន​ដី​ទៅរស់​នៅ និង​តាំងទីលំនៅទីនោះ។ ការរំពឹងទុក​ប្រជាជន​ដែល​គ្មាន​ដី​ និង​ទទួល​បាន​ដីស​ម្រាប់​បង្កប​ង្កើន​ផល​ដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹកភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជា​ង​នេះ​ទៅ​ទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវ​បាន​ពង្រឹង​តាមរយៈ​ប្រជាជន​ដែល​នៅ​តាម​ព្រំដែន​ដែល​ជា​ព្រំដែនរស់ដែលរឹងមាំជាងរបងបេតុង ឬ​ដែកច្រើ​ន​ជាន់​ និង​ល្អជាង​ការ​ពង្រាយ​កង​ទ័ព និង​អាវុធ​ដើម្បីការពារទៅទៀត»។

 តាមរយៈហ្វេសបុក និងតេលេក្រាមនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ​ដល់​ជន​រួម​ជាតិ​ចូល​រួមនូវមូលនិធិនេះបន្តទៀតផងដែរ បើទោះតិចក្តីច្រើនក្តី ហើយសម្តេចក៏​បាន​ផ្តាំ​ទៅ​ប្រជាពលរដ្ឋ​ឲ្យ​ជួយពិនិត្យមើល អ្នកចោទប្រកាន់រាជរដ្ឋាភិបាលជារឿយៗនោះថា បានចូល​រួម​មូល​និធិនេះដែរឬទេ?។សម្តេចបានចំអកឲ្យក្រុមអគតិទាំងនោះថា «នេះមិនមែ​ន​ជា​ការ​ដេញ​ទាន់​ជាន់​កែង​ទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»៕ អត្ថបទ​ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm