ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យវឌ្ឍនភាពកំពង់ផែពហុបំណង និងមណ្ឌល​ភស្តុភារកម្ម​កំពង់ឆ្នាំង និងពិនិត្យស្ថានភាពផ្លូវជាតិលេខ50C ព្រមទាំងស្វែងយល់​ឧស្សាហកម្ម​កៅស៊ូ​នៅព្រះវិហារ

2024/08/28 06:16:00 pm        431

នាថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមអមដំណើរពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ត្រីថ្នាក់ដឹ​ក​នាំសំ​ខាន់ៗ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមាន​ការទ​ទួល​ស្វាគមន៍​ដោយ​តំណាំង​កំពង់​ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង បានចុះពិនិត្យវឌ្ឍនភាព​កំពង់​ផែ​ពហុ​បំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ដែលជាកន្លែង​លើក​ដាក់​ទំនិញ​មួយ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជាឆ្លងកាត់តាមផ្លូវទឹក ហើយកំពុងសាងសង់នៅហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​ជា​ច្រើន​ទៀត​។ បើតាមការឲ្យដឹងពីក្រុមហ៊ុន កន្លែងនេះនឹងក្លាយ​ទៅ​ជា​តំបន់សេដ្ឋកិច្ច​ពិសេស​ដល់​សំខាន់​នៅ​ក្នុង​ទឹកដីនៃខេត្តកំពង់ឆ្នាំងដែលនឹង​រួម​ចំណែក​ក្នុងការ​ជំរុ​ញវិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​កាន់តែល្អប្រសើរបន្ថែមទៀត។

ដោយឡែកសម្រាប់ផ្លូវជាតិលេខ50C គឺជាផ្លូវដែលមានសារៈសំខាន់ក្នុងការតភ្ជាប់ពីស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ កំណាត់ផ្លូវជាតិលេខ50C ជាគមនាគមន៍មួយដ៏សំខាន់ដែលត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនកសាងឡើងដើម្បីតភ្ជាប់ខេត្តទាំងពីរនេះ។ ផ្លូវនេះជាផ្លូវអាទិភាពដ៏សំខាន់ក្នុងឆ្នាំ២០២៤ នេះ ដែលរាជរដ្ឋាភិបាល និងត្រូវស្ថាបនាឲ្យប្រសើរឡើងបន្ថែមទៀតនាពេលខាងមុខ។

បន្ទាប់មកនៅថ្ងៃដដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្តដំណើរដឹកនាំក្រុមការងារក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជាក៏ដូចជាក្រសួងសាធារណការ និងទឹកជញ្ជូន ក៏បានបន្តអញ្ជើញទៅទស្សនកិច្ចស្វែងយល់អំពីសក្តាពល និងការវិនិយោគដំណាំកៅស៊ូរបស់ក្រុមហ៊ុន ទ្រី ភាព បឹងទន្លេម្រេច ដែលស្ថិតនៅក្នុងខេត្តព្រះវិហារនេះ។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងវិនិយោគលើដំណាំកៅស៊ូលក្ខណៈទ្រង់ទ្រាយធំព្រមទាំងមានរោងចក្រកែច្នៃកៅស៊ូផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្វែងយល់ និងមានការស្ដាប់ដោយយកចិត្តទុកដាក់ពីការពន្យល់រៀបរាប់ពីដំណើរការនិងវឌ្ឍនភាពរបស់ក្រុមហ៊ុនដែលបាននឹងកំពុងចូលរួមចំណែកដល់សកម្មក្នុងការជំរុញវិស័យកសិកម្ម កសិឧស្សាហកម្មរបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ។

ជាមួយគ្នានេះ នៅថ្ងៃនោះផងដែរ តបតាមការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើតជាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កម្មករក្រុមហ៊ុនចំការកៅស៊ូប្រមាណ 1,100 នាក់បានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួនម្នាក់៥ម៉ឺនរៀល ដើម្បីចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះបុគ្គលិក កម្មករចំការកៅស៊ូទាំងអស់ដែលមានទឹកចិត្តក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរួបរួមសាមគ្គីស្រឡាញ់ជាតិទឹកដី និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនតទៅមុខទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm