អ្នកប្រដាល់ខ្លាំងៗរបស់កម្ពុជា នឹងបង្ហាញខ្លួននៅលើសង្វៀនថ្មីហនុមានគុនខ្មែរ នៅស្ទួឌីយោទូរទស្សន៍បាយ័នស្ទឹងមានជ័យថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។
ក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ អ្នកលេងគុនខ្មែរបានបង្ហាញខ្លួន និងត្រៀមរួចរាល់ក្នុងសង្វៀនថ្មី៦ជ្រុងនេះ។
កីឡាករ បឺត សង្ឃឹម ត្រូវប្រកួតជាមួយ ពេជ្រ ប៊ុនសិទ្ធ ដណ្តើមខ្សែក្រវ៉ាត់ប្រភេទទម្ងន់៥៧គីឡូក្រាម។ គូអន្តរជាតិ ពេជ្រ សម្បត្តិ ប្រកួតនឹងកីឡាករអ៊ីរ៉ង់ Mehrdad Khanzadeh។ ក្រៅពីនេះនៅមានគូពិសេសៗមួយចំនួនទៀតដូចជាពេជ្រ វិបុលសុខ ប្រកួតជាមួយ រិគី ពៅអាគម៌ សេក ដារ៉ាន់ ជួបរិទ្ធី នឹមណូ និងមាស តេជៈ ប្រកួតជាមួុយសេក ចៅជូត៕





