យុទ្ធនាការលោកស្រី Harris បដិសេធការព្រមព្រៀងបិទម៉ៃក្រូហ្វូនក្នុងពេលជជែកដេញដោល

2024/08/28 08:16:35 pm        291

យុទ្ធនាការប្រធានាធិបតីរបស់បេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានច្រានចោលការអះអាងរបស់លោក ដូណាល់ ត្រាំ (Donald Trump) គូប្រជែងមកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ (២៧ សីហា) ដែលថាភាគីទាំងពីរបានយល់ព្រមក្នុងការបិទម៉ៃក្រូហ្វូននៅអំឡុងពេលជជែកដេញដោលប្រធានាធិបតីអាមេរិក នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខ។

មន្ត្រីយុទ្ធនាការលោកស្រី Harris បាននិយាយថា បញ្ហានេះនៅតែកំពុងបន្តពិភាក្សាជាមួយបណ្តាញទូរទស្សន៍ ABC។ នៅក្នុងការបង្ហោះតាមបណ្ដាញសង្គមកាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់ ហើយថាច្បាប់សម្រាប់ការជជែកដេញដោលនៅខែក្រោយនេះនឹងដូចគ្នានឹងការជជែកលើទូរទស្សន៍ CNN កាលពីថ្ងៃទី២៧ ខែមិថុនា ទល់ជាមួយលោកប្រធានាធិបតី Joe Biden។

យុទ្ធនាការរបស់បេក្ខភាពប្រធានាធិបតីទាំងពីរបានប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទ ជុំវិញការជជែកដេញដោលដែលបានព្រមព្រៀងគ្នាពីមុន ដោយក្រុមរបស់លោកស្រី Harris ចង់ឱ្យបើកម៉ៃក្រូហ្វូន ខណៈលោក Trump គំរាមដកខ្លួនបន្ទាប់ពីលើកឡើងថាទូរទស្សន៍ ABCមានភាពលំអៀង។

យុទ្ធនាការលោកស្រី Harris និយាយថាខ្លួនចង់ឱ្យប្រព័ន្ធផ្សព្វផ្សាយមួយនេះបើកម៉ៃក្រូហ្វូនរបស់បេក្ខជនពេញមួយព្រឹត្តិការណ៍ ជាជាងបិទសំឡេងនៅពេលដែលគូប្រជែងកំពុងនិយាយ ដូចនៅក្នុងការជជែកដេញដោលប្រធានាធិបតីលើកមុន។ បញ្ហា «បើកសំឡេងមីក្រូហ្វូនចោល» (Hot mic) នេះអាចជួយ ឬប៉ះពាល់ដល់បេក្ខជននយោបាយ ដោយភាគច្រើនចាប់យកការបញ្ចេញមតិខុសឆ្គងដែលពេលខ្លះមិនគួរនិយាយប្រាប់សាធារណជន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm