គ្រូ និងសិស្សត្រៀមទៅទស្សនាកម្សាន្តខេត្តភូមិភាគឦសាន ថ្ងៃឈប់សម្រាកវិស្សមកាលខែក្រោយនេះ

2024/08/28 09:09:22 pm        380

ក្នុងឱកាសថ្ងៃឈប់សម្រាកវិស្សមកាល រយៈពេលប្រមាណ១ខែ នៅខែក្រោយនេះ បណ្តាលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមួយចំនួនធំបានដាក់ផែនការធ្វើដំណើរកម្សាន្ត ទៅកាន់គោលដៅទេសចរណ៍ចំនួន៤ខេត្តរួមមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តស្ទឹងត្រែង នៅខេត្តភូមិភាគឦសានប្រទេសកម្ពុជា។

លោក ស្រី ស្រឿន នាយករងវិទ្យាល័យហ៊ុន សែន សេរីភាព បានថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែសីហានេះថា បច្ចុប្បន្នវិទ្យាល័យ ហ៊ុន សែន សេរីភាព មានសិស្សកំពុងសិក្សាប្រមាណជិត៥០០០នាក់។

តាមការឲ្យដឹងពីបណ្តាសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅថ្ងៃឈប់សម្រាកវិស្សមកាលខែក្រោយនេះ មានគ្រូ និងសិស្សានុសិស្សមួយចំនួនរៀបចំផែនការធ្វើដំណើរកម្សាន្តលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតរៀបចំដំណើរកម្សាន្តលក្ខណៈមិត្តរួមថ្នាក់ជុំគ្នា ទៅទស្សនាកម្សាន្តគោលដៅទេសចរណ៍ខេត្តភូមិភាគឦសាន្តប្រទេសកម្ពុជា។

លោកថ្លែងថា នៅក្នុងឱកាសវិស្សមកាលឆ្នាំនេះដែរ ដោយសារប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានការៀបចំកម្មវិធីដំណើរកម្សាន្តទស្សនាតំបន់ព្រំដែនភូមិភាគឦសាន្ត ដោយមានផ្តល់រថយន្ត អាហារហូបដោយមិនគិតថ្លៃទៀត គឺមានលោកគ្រូ អ្នកគ្រូមួយចំនួនបានសម្រេចចិត្ត ត្រៀមខ្លួនទៅចុះឈ្មោះទទួលយកការធ្វើដំណើរកម្សាន្តនោះដែរ ហើយគ្រូខ្លះទៀត នឹងធ្វើដំណើរទៅទស្សនាកម្សាន្តលក្ខណៈគ្រួសាររបស់គេ។

ដោយឡែកសម្រាប់សិស្សានុសិស្សវិញ ថ្លែងថា រៀងរាល់ឆ្នាំនៅពេលឈប់សម្រាកវិស្សមកាលគឺគេតែងតែមានផែនការធ្វើដំណើរកម្សាន្តទេសចរណ៍លក្ខណៈក្រុមគ្រួសារ ហើយវិស្សមកាលឆ្នាំនេះ គឺគេនឹងទៅទស្សនាខេត្តភូមិភាគឦសាន្តប្រទេសកម្ពុជា។

ពាក់ព័ន្ធដំណើរកម្សាន្តនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជារឿយៗ បានអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងអស់គ្នានាអញ្ជើញទៅទស្សនាបណ្តាខេត្តទាំងបួននៅភូមិភាគឦសានកម្ពុជា ថ្មីៗនេះទៀត ហើយជាការជំរុញលើកទឹកចិត្ត គឺសម្តេចធិបតី បានសម្រេចបង្កើតឱ្យ​មាន​កម្មវិធីដំណើរកម្សាន្តនៅតាមបណ្ដោយព្រំដែនដោយឥតគិតកម្រៃសេវា នៅរៀងរាល់ចុងសប្ដាហ៍ គិតចាប់ពីខែកញ្ញា ដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជំរុញឲ្យពលរដ្ឋទាំងអស់គ្នា បានទៅមើលពី​ទិដ្ឋភាព​ការអភិវឌ្ឍ​ជាក់ស្តែង ស្គាល់ទឹកដី ភូមិសាស្ត្រ នៅតំបន់ព្រំដែន ដែលស្ថិតដំណើរការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​របស់រាជរដ្ឋាភិបាលកម្ពុជាផង និងការអភិវឌ្ឍបំពេញបន្ថែមក្នុងក្របខណ្ឌ​សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm