អេហ្ស៊ីប និង អ៊ីរ៉ាក់ ជំរុញឲ្យមានសម្ពាធអន្តរជាតិ ដើម្បីសម្រេចបានបទឈប់បាញ់ នៅហ្កាហ្សា

2024/08/28 10:06:22 pm        29

ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) និងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ដែលកំពុងបំពេញទស្សនកិច្ច លោក ម៉ូហាម៉េដា សៀ អាល់ស៊ុដានី (Mohammed Shia'al-Sudani) កាលពីថ្ងៃអង្គារ បានអំពាវនាវសហគមន៍អន្តរជាតិ ដាក់សម្ពាធឲ្យកាន់តែខ្លាំង ដើម្បីបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់ នៅតំបន់ហ្កាហ្សាស្ទ្រីប។

ការិយាល័យប្រធានាធិបតីអេហ្ស៊ីប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អំឡុងជំនួបមួយនៅទីក្រុងញូវ អាឡាមេន ( New Alamein) ភាគពាយ័ព្យនៃប្រទេសអេហ្ស៊ីប មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរយោបល់លើមធ្យោបាយ ដើម្បីជួយមជ្ឈិមបូព៌ាឲ្យយកឈ្នះលើវិបត្តិដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ស្ថិរភាព និងសមត្ថភាព ក្នុងតំបន់ ហើយបានអំពាវនាវរួមគ្នា ឲ្យស្ងប់ស្ងាត់ និងកាត់បន្ថយការកើនឡើងភាពតានតឹង ក្នុងតំបន់។ 

សេចក្តីថ្លែងការណ៍ បាននិយាយថា មេដឹកនាំទាំងពីរ បានគូសបញ្ជាក់អំពីតម្រូវការ ក្នុងការបញ្ចប់ស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប និងបញ្ឈប់ការកើនឡើងភាពតានតឹង ដែលកំពុងបន្តរបស់អ៊ីស្រាអែល នៅតំបន់វេសបែង។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់ថា ភាគីទាំងពីរ ក៏បានអំពាវនាវឲ្យចាប់ផ្តើមផ្លូវនយោបាយដ៏ច្បាស់លាស់ ដែលធានាដល់សិទ្ធិស្របច្បាប់និងត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការកសាងរដ្ឋឯករាជ្យ នៅតាមបណ្តោយព្រំដែន ឆ្នាំ ១៩៦៧ ដែលមានទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន ដើម្បីបង្កើតសន្តិភាព សន្តិសុខ និងការអភិវឌ្ឍនក្នុងតំបន់។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm