កូរ៉េខាងជើងបាញ់សាកល្បងជើងទម្រគ្រាប់រ៉ូកែត ជាមួយ «ប្រព័ន្ធណែនាំ» ថ្មី

2024/08/28 10:15:56 pm        33


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បានទៅត្រួតពិនិត្យការបាញ់សាកល្បងជើងទម្ររ៉ូក្កែតច្រើនប្រភេទទំហំ ២៤០មីលីម៉ែត្រ ដែលបំពាក់ដោយ «ប្រព័ន្ធណែនាំ ឬប្រព័ន្ធតម្រង់គោលដៅថ្មី» ខណៈទីក្រុងព្យុងយ៉ាងបន្តអភិវឌ្ឍឃ្លាំងអាវុធរបស់ខ្លួន។

ការប្រកាសនេះកើតឡើងប្រហែល ៣ខែ បន្ទាប់ពីកូរ៉េខាងជើង បានប្រាប់ថា ខ្លួននឹងបំពាក់អាវុធដល់យោធារបស់ខ្លួនជាមួយនឹងគ្រាប់រ៉ូក្កែតច្រើនប្រភេទទំហំ ២៤០មីលីម៉ែត្រ ដែលត្រូវបានគេដឹងថា មានសមត្ថភាពវាយប្រហារទីក្រុងសេអ៊ូលរបស់កូរ៉េខាងត្បូង និងតំបន់ក្បែរៗនោះ។

គួរបញ្ជាក់ថា ប្រទេសឯកោដែលមានអាវុធនុយក្លេអ៊ែរមួយនេះ ថ្មីៗនេះ បានពង្រឹងទំនាក់ទំនងយោធាជាមួយទីក្រុងមូស្គូ ហើយអ្នកវិភាគ បានលើកឡើងថា កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បង និងបង្កើនការផលិតកាំភ្លើងធំ និងមីស៊ីលតម្រង់គគោលដៅ មុនពេលបញ្ជូនអាវុធទាំងនោះទៅឲ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ នៅក្នុងប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិក និងទីក្រុងសេអ៊ូល បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់គ្រាប់រំសេវ និងមីស៊ីលសម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ជាការអះអាងដែលក្រុងព្យុងយ៉ាងបានហៅថា «គ្មានមូលដ្ឋានច្បាស់លាស់»។

ការបាញ់សាកល្បងនេះ បានកើតមានឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាន និងកំពុងធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំឆ្មោះ Ulchi Freedom Shield ដែលដំណើរការរហូតដល់ថ្ងៃព្រហស្បតិ៍ ដោយការធ្វើសមយុទ្ធថ្មីនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងទប់ទល់នឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm