Spurs ទៅ​ទឹកដី Rennes យប់​នេះ​ដោយ​គ្មាន​វត្តមាន Heung-min Son

2021/09/16 06:22:41 pm        87

​បាល់ទាត់៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham Hostspur បាន​ហ្វឹកហាត់​នៅ​ឯ​មូលដ្ឋាន Enfield របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ មុននឹង​ធ្វើដំណើរ​ទៅ​ភាគ​ខាងជើង​ប្រទេស​បារាំង ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​បើកឆាក​ក្នុង​ពូ​ល G នៃ​ពានរង្វាន់ Europa Conference League ជួប​ជាមួយ​ម្ចាស់ផ្ទះ Rennes។​

​សន្ទុះ​នៃ​រដូវ​កាល​ដំបូង​សម្រាប់​ក្រុម​របស់លោក Nuno Espirito Santo ចាប់ផ្តើម​ដំបូង​បានល្អ​តែ​ចុង​សប្តាហ៍​កន្លងទៅ​បែរ​ជា​បរាជ័យ​នៅ​ទឹកដី Crystal Palace ក្នុង​ក្របខ័ណ្ឌ Premier League ជាមួយនឹង​បរាជ័យ ៣-០ ដែល​បានធ្វើឱ្យ Spurs ធ្លាក់​ពី​ចំណាត់ថ្នាក់​កំពូល​ទៅ​លេខ​៧។​ ​លោក Nuno សង្ឃឹមថានឹង​ត្រលប់​រកបាន​ជ័យជំនះ​វិញ​នៅពេល​ជួប​ជាមួយ Rennes រាត្រី​នេះ​ដែល​កំពុង​ឈរ​ពាក់កណ្តាល​តារាង​នៅ​ក្របខណ្ឌ​បារាំង Ligue 1 ក្រោយ​ចាញ់ ២ប្រកួត​ជាប់​គ្នា​។

Spurs ធ្វើដំណើរ​ទៅ​ទឹកដី​បារាំង​ដោយ​មិនមាន​វត្តមាន​ខ្សែប្រយុទ្ធ​កូរ៉េ Heung-min Son ឡើយ​ដោយ​មិនទាន់​ជាសះស្បើយ​ពី​ការរង​របួស​កំភួនជើង។​ ​ចំណែកឯ​កីឡា​ករ ៣រូប​ដែល​មកពី​តំបន់​អាមេរិក​ខាងត្បូង​នោះ​រួមមាន Giovani Lo Celso, Cristian Romero និង Davinson Sanchez បច្ចុប្បន្នកំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ក្រូ​អាស៊ី​។ ​ទោះយ៉ាងណា​ក្តី Steven Bergwijn ដែល​ខកខាន​ការប្រកួត​ពេល​ចាញ់ Crystal Palace ដោយមាន​បញ្ហា​កជើង​បាន​ចូលរួម​ក្នុងការ​ហ្វឹកហាត់​វិញ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm