ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃអង្គារ (ទី២៧ ខែសីហា) បានប្រកាសថា កងកម្លាំងរុស្ស៊ីបានដណ្តើមយកទីតាំងតាំងមូលដ្ឋាននៅមួយចំនួន នៅក្នុងតំបន់ Donetsk និងបានវាយទប់ស្កាត់ដោយជោគជ័យ ចំពោះការវាយលុករបស់អ៊ុយក្រែនពីទិសដៅជាច្រើន ខណៈដែលប្រភពយោធាអ៊ុយក្រែនរាយការណ៍ពីការប៉ះទង្គិចយ៉ាងខ្លាំងជាមួយកងកម្លាំងរុស្ស៊ីតាមទិសដៅជាច្រើន នៅទីក្រុង Pokrovsk និង Kharkov ក្នុងថ្ងៃជាមួយគ្នា។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញថា កងទ័ពរុស្ស៊ីបានគ្រប់គ្រងភូមិ Orlivka ក្នុងតំបន់ Donetsk ដោយដណ្ដើមបានទីតាំងអំណោយផល និងបន្ទាយជាច្រើនទៀត នៅក្នុងតំបន់នោះ។ ហើយរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងរុស្ស៊ីបានវាយលុកការវាយបករបស់អ៊ុយក្រែនពីទិសដៅផ្សេងៗគ្នា ដោយបានកំណត់គោលដៅលើបុគ្គលិកអ៊ុយក្រែន ក៏ដូចជាកាំភ្លើងធំ និងប្រព័ន្ធសព្វាវុធផ្សេងទៀតផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ថា ការប្រយុទ្ធគ្នាចំនួន ១២៥ទីតាំង បានកើតឡើងនៅតំបន់ខ្សែត្រៀមជួរមុខ នៅថ្ងៃនោះ។ ការប្រយុទ្ធគ្នាមានភាពខ្លាំងក្លាជាពិសេស នៅទិសដៅ ក្នុងទីក្រុង Pokrovsk ដោយការប្រយុទ្ធសរុបចំនួន ៣៦ទីតាំង បានកើតឡើងដែលកងកម្លាំងអ៊ុយក្រែន បានទប់ទល់ដោយជោគជ័យនូវការវាយលុករបស់រុស្ស៊ីចំនួន ៣០ទីតាំង ហើយការប្រយុទ្ធគ្នាកំពុងបន្តមានចំនួន ៦ទីតាំង។
នៅទិសដៅ ក្នុងទីក្រុង Kharkov កងកម្លាំងអ៊ុយក្រែន បានគ្រប់គ្រង ដើម្បីវាយរុញច្រានការរុលទៅមុខរបស់រុស្ស៊ី នៅជិតទីក្រុង Volchansk៕