ក្រសួងការបរទេសក្រុងសេអ៊ូល បាននិយាយនៅពីថ្ងៃពុធនេះថា បេសកជនរងនុយក្លេអ៊ែររង របស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីវិធីធ្វើការរួមគ្នា ដើម្បីកាត់ផ្តាច់បណ្តាញផ្តល់មូលនិធិគេចវេសពីទណ្ឌកម្មរបស់ប្រទេសកូរ៉េខាងជើង ដូចជាសកម្មភាពតាមអ៊ីនធឺណែតខុសច្បាប់ និងការផ្ទេរពីទំនិញពីនាវាទៅនាវា។
កិច្ចពិភាក្សានេះ បានធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) រវាងលោក លី ជុនអ៊ីល (Lee Jun-il) អគ្គនាយកគោលនយោបាយឧបទ្វីបកូរ៉េ និងលោក សែធ ប៊េលី (Seth Bailey) តំណាងពិសេសរងសម្រាប់ប្រទេសកូរ៉េខាងជើង មុនពេលសន្និសីទស្តីពីការគំរាមកំហែងតាមអ៊ីនធឺណិតរបស់ប្រទេសកូរ៉េខាងជើង។
ក្រសួងបានបន្ថែមថា ភាគីទាំងពីរ បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីទប់ស្កាត់សកម្មភាពតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង ការបញ្ជូនពលកររបស់ខ្លួន ទៅក្រៅប្រទេស និងការផ្ទេរប្រេងចម្រាញ់រួចពីនាវាទៅនាវា ដោយបំពានលើសេចក្តិសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ។
ក្រសួងបានបញ្ជាក់ថា ពួកគេ ក៏បានយល់ព្រមរៀបចំយ៉ាងហ្មត់ចត់សម្រាប់ការបង្កហេតុដែលអាចកើតឡើង ដោយទីក្រុងព្យុងយ៉ាង និងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធទាក់ទងនឹងការពង្រីកទំនាក់ទំនងយោធារបស់កូរ៉េខាងជើងជាមួយរុស្ស៊ី។