អ្នកជំនាញ បាននិយាយកាលពីថ្ងៃអង្គារថា ឧស្សាហកម្មកែច្នៃម្ហូបអាហារនៅទ្វីបអាហ្រ្វិក អាចផ្តល់នូវដំណោះស្រាយជាប់លាប់ចំពោះភាពស្រេកឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ នៅជនបទ ហេតុនេះតម្រូវការក្នុងការជំរុញការប្រកួតប្រជែងរបស់ខ្លួនតាមរយៈការវិនិយោគ ការទទួលយកបច្ចេកវិទ្យា និង ពង្រឹងលទ្ធភាពចូលទៅទីផ្សារ។
មន្ត្រីបាននិយាយក្នុងអំឡុងពេលនៃការចាប់ផ្តើមជាក់ស្តែងនៃរបាយការណ៍មួយដែលមានចំណងជើងថា «បង្កើនតម្លៃៈ ការច្នៃប្រឌិតគោលនយោបាយ ដើម្បីជំរុញវិស័យកែច្នៃចំណីអាហាររបស់ទ្វីបអាហ្រ្វិកសម្រាប់កំណើន ការងារ និងសុខភាព»ថា អាហ្រ្វិក គឺជាព្រំដែនបន្ទាប់សម្រាប់ការកែច្នែម្អូបអាហារ ដែលកំណើនរបស់ទ្វីបនេះ ត្រូវបានជំរុញដោយ នគរូបនីយកម្ម និងការបង្កើនប្រាក់ចំណូលកម្រិតមធ្យម។ ដោយបានប្រមូលចងក្រងដោយក្រុមម៉ាបូ ម៉ុងផែលលីអេ ( Malabo Montpellier Panel) ដែលជាក្រុមអ្នកជំនាញអន្តរជាតិ ខាងកសិកម្ម បរិស្ថានវិទ្យា និងសន្តិសុខស្បៀង របាយការណ៍នេះ បានសង្កត់ធ្ងន់ថា ការធ្វើឲ្យឡើងវិញនូវវិស័យកសិកម្មកែច្នៃរបស់ទ្វីបអាហ្រ្វិក គឺជាគន្លឹះក្នុងការដោះស្រាយវិបត្តិភាពស្រេកឃ្លានរបស់ទ្វីប ការជំរុញការនាំចេញ និងការពង្រីកលំហូរប្រាក់ចំណូលសម្រាប់កសិករ។
លោក ចូសាហ្វា សាកខូ (Josefa Sacko) ស្នងការសហភាពអាហ្រ្វិកទទួលបន្ទុកកសិកម្ម អភិវឌ្ឍន៍ជនបទ សេដ្ឋកិច្ចពណ៌ខៀវ និងបរិស្ថានប្រកបដោយនិរន្តរភាព បាននិយាយថា ការលើកទឹកចិត្តផ្នែកគោលនយោបាយ និងហិរញ្ញវត្ថុ គឺត្រូវបានទាមទារ ដើម្បីជំរុញកំណើននៃឧស្សាហកម្មកែច្នៃម្ហូបអាហារ នៅទ្វីបនេះ។