ឯកអគ្គរដ្ឋទូតទទួលបន្ទុកបេសកកម្មពិសេសរបស់ក្រសួងការបរទេសរុស្ស៊ី លោក Rodion Miroshnik បានប្រាប់សារព័ត៌មាន TASS ថា ជនស៊ីវិល១៦នាក់ បានស្លាប់ និង១៧០នាក់ទៀត រងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន លើកន្លែងតាំងទីលំនៅរបស់រុស្ស៊ី កាលពីខែកក្កដា។
លោកបាននិយាយថា៖«ចំនួនដ៏ធំបំផុតនៃការវាយប្រហារដោយគ្រាប់ផ្លោងទៅលើមូលដ្ឋាន និងជនស៊ីវិលត្រូវបានរាយការណ៍ពីតំបន់បែលហ្គូរ៉ូដ ( Belgorod) និង សាធារណរដ្ឋប្រជាមានិតដូណិតស្ក៍(DPR)។ ការកើនឡើងចំនួននៃការវាយប្រហារដោយគ្រាប់ផ្លោង ត្រូវបានរាយការណ៍ពីតំបន់ Kursk និងឃឺសុន (Kherson)។ កងទ័ពអ៊ុយក្រែន កំពុងប្រើប្រាស់យានដ្រូនប្រភេទផ្សេងៗ ដើម្បីវាយប្រហារគោលដៅ ជនស៊ីវិល។
លោកបាននិយាយថា៖«អ្នកស្លាប់និងរបួសសរុបក្នុងខែកក្កដា ពីការវាយប្រហារដោយយានដ្រូន មានចំនួន១៨៦នាក់ គឺជនស៊ីវិល ១៧០នាក់ បានរងរបួសធ្ងន់ធ្ងរផ្សេងៗគ្នា ហើយមនុស្ស ១៦នាក់ បានស្លាប់»។
យោងតាមលោក Miroshnik បានឲ្យដឹងថា មានកុមារចំនួន ១៥នាក់ ក្នុងចំណោមអ្នករងរបួស និងកុមារ ២នាក់ ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។ លោកបានបន្ថែមថា កុមារចំនួន ៣៤នាក់ បានរងរបួសដោយសារការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំនេះមក។