ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសលីប៊ី បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Xកាលពីថ្ងៃអង្គារថា អគ្គមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅអាហ្វ្រិកលោក Michael Langley និងលោកឧបទូត Jeremy Berndt បានជួបមេបញ្ជាការកងទ័ពជាតិលីប៊ីលោក Khalifa Haftar នៅទីក្រុង Benghazi ។
រូបថតសន្លឹកបញ្ចេញកាលពីថ្ងៃអង្គារដោយកងទ័ពជាតិលីប៊ី ឃើញលោក Langley និងលោក Haftar ចាប់ដៃគ្នា ហើយនិងមានជំនួបជាមួយក្រុមមន្រ្តីផ្សេងទៀត រួមទាំងលោក Berndt ផងដែរ ។
ស្ថានទូតសហរដ្ឋអាមេរិក និយាយនៅក្នុងសារជាអក្សរថា សហរដ្ឋអាមេរិក ធ្វើការជំរុញដល់ភាគីពាក់ព័ន្ធតាំងអស់នៅក្នុងប្រទេសលីប៊ី ត្រូវតែចូលរួមកិច្ចសន្ទនាលក្ខណៈស្ថាបនា ដោយមានការគាំទ្រពីបេសកកម្មគាំទ្រអង្គការសហប្រជាជាតិ(UNSMI) នៅប្រទេសលីប៊ី និងសហគមន៍អន្តរជាតិ ៕


