នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្រុមហេសបូឡា បានប្រកាសថា កងកម្លាំងតស៊ូរបស់ពួកគេ បានប្រើប្រាស់យាមដ្រូនវាយប្រហារ ដើម្បីកំណត់គោលដៅឧបករណ៍ឃ្លាំមើលដែលដាក់នៅលើគ្រឿងចក្រស្ទូច នៅជិតបន្ទាយDovev ។ ការវាយប្រហារនេះ បានបណ្តាលឲ្យមានការប៉ះទង្គិចដោយផ្ទាល់ដែលនាំឲ្យខូចខាតឧបករណ៍នោះ ។
ក្រុមហេសបូឡា បានចង្អុលបង្ហាញថា យានដ្រូនអត្តឃាត ត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការនេះ ហើយឧបករណ៍ចារកម្មរបស់កងកម្លាំងអ៊ីស្រាអែល ត្រូវបានបំផ្លាញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៀត ក្រុមហេសបូឡា បានប្រកាសថា កងកម្លាំងតស៊ូ បានកំណត់គោលដៅលើអគារជាច្រើនដែលប្រើប្រាស់ដោយទាហានអ៊ីស្រាអែល នៅក្នុងទីក្រុង Natua ភាគខាងជើងនៃ ដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
ក្នុងរយៈពេល ១០ខែ ចុងក្រោយនេះ ក្រុមហេសបូឡា បានកំណត់គោលដៅទីតាំងយោធាជាង ២.៥០០កន្លែងរបស់កងទ័ពអ៊ីស្រាអែល។
កងកម្លាំងតស៊ូឥស្លាមលីបង់ បានសង្កត់ធ្ងន់ថា ប្រតិបត្តិការទាំងនេះ នឹងបន្ត ដរាបណាការវាយប្រហាររបស់របបជ្វីហ្វលើតំបន់ហ្កាហ្សាស្ទ្រីប នៅតែបន្ត។