ភ្លើងឆេះព្រៃ Remington Fire ដែលបច្ចុប្បន្ន បានក្លាយជាភ្លើងឆេះព្រៃធំបំផុតប្រចាំឆ្នាំ ២០២៤នៅរដ្ឋ Montana សហរដ្ឋអាមេរិកនោះ បានឆាបឆេះដីព្រៃជាង ៧៩.៥០០ហិចតា នៅតំបន់ភាគអាគ្នេយ៍រដ្ឋមួយនេះ ។
ដោយឆាប់ឆេះដំបូងនៅទីក្រុង Wyoming កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ភ្លើងឆេះព្រៃនេះ បានរីករាលដាលយ៉ាងឆាប់រហ័សដោយសារខ្យល់បក់ខ្លាំង និងស្ថានភាពដីស្ងួត ។
នៅកន្លែងឆាបឆេះ អណ្តាតភ្លើង បានលេបត្របាក់តំបន់ជនបទ បណ្តាលឲ្យមានសំណុំផ្សែងខ្មៅយ៉ាងក្រាស់ហុយឡើងលើអាកាស អាចមើលឃើញនៅចម្ងាយរាប់សិបគ.ម ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានធ្វើការដោយគ្មានការនឿយហត់ ក្រោមស្ថានភាពអាកាសធាតុក្តៅខ្លាំង ដើម្បីព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតាមដីស្ងួត ។
បើទោះបីជាទប់ស្កាត់បាន ៥០ភាគរយយ៉ាងណាក្តី ក្រុមអ្នកស្រុករស់នៅជិតបរិវេណភ្លើងឆេះព្រៃ បន្តការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលខ្យល់បក់មិនអាចព្យាករណ៍បាន អាចធ្វើឲ្យកើតមានភ្លើងឆេះព្រៃថ្មីៗបន្ថែមទៀត ។
សេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិក បានចេញការព្រមានកម្រិតពណ៌ក្រហម ដោយសារស្ថានភាពសំណើមទាបខ្លាំង គួបផ្សំនឹងសីតុណ្ហភាពខ្ពស់ ធ្វើឲ្យកិច្ចខិតខំទប់ស្កាត់ភ្លើងឆេះព្រៃ កាន់តែជួបភាពស្មុគស្មាញខ្លាំង ៕

