ក្រុមឃ្លាំមើលសុវត្ថិភាពកសិកម្មនៅទីក្រុងមូស្គូ បាននិយាយថា កូរ៉េខាងជើង បាននាំចូលសេះ Orlov Trotter ចំនួន ១៤ក្បាល ពីប្រទេសរុស្ស៊ី ខណៈដែលមេដឹកនាំគីម ជុងអ៊ុន ត្រូវបានគេដឹងថា ស្រឡាញ់ពូជសេះនេះ។
ការិយាល័យសេវាសហព័ន្ធសម្រាប់ការត្រួតពិនិត្យបសុសត្វ និងអនាម័យ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួន បានត្រួតពិនិត្យការនាំចេញសេះកីឡា Orlov Trotter ចំនួន ១៤ក្បាល គឺសេះឈ្មោលចំនួន ១៩ក្បាល និងសេះញីចំនួន ៥ក្បាល ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអាទិត្យនៅឯច្រកត្រួតពិនិត្យផ្លូវរថភ្លើង ក្នុងទីក្រុងព្រំដែន Khasan។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះនៅលើគេហទំព័ររបស់ខ្លួន បានឲ្យដឹងថា សេះទាំងនោះ បានឆ្លងកាត់ការដាក់ឲ្យនៅដាច់ពីគេ នៅក្នុងតំបន់វ្ល៉ាឌីមៀ ហើយបានមកដល់យានជំនិះពិសេសចំនួនពីរ នៅឯប៉ុស្តិ៍ត្រួតពិនិត្យផ្លូវដែក ដើម្បីដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើង។ សេះទាំងអស់ ត្រូវបានគេដាក់មីក្រូឈីប ដើម្បីកំណត់ភិនភាគរបស់ពួកវា។
សេចក្តីថ្លែងការណ៍ បានបង្ហាញថា នេះគឺការបញ្ជូនសេះប្រភេទនេះ ជាលើកដំបូងដោយប្រទេសរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២ នៅពេលដែលទីក្រុងម៉ូស្គូ បានបញ្ជូនសេះ Orlov Trotter ចំនួន ២០ក្បាល ទៅកាន់ភាគខាងជើង។