ប្រភព៖ សមាជិកនាវិក ២នាក់ទៀត មកពីទូកកម្សាន្តរបស់លោក Lynch ស្ថិតក្រោមការស៊ើបអង្កេត

2024/08/29 01:11:55 am        48

ប្រភពមួយពីតុលាការ នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា រដ្ឋអាជ្ញាអ៊ីតាលីកំពុងស៊ើបអង្កេតសមាជិកនាវិក ២នាក់បន្ថែមទៀត មកពីទូកកម្សាន្តរបស់មហាសេដ្ឋីបច្ចេកវិទ្យាអង់គ្លេស គឺលោក Mike Lynch រួមជាមួយនឹងកាពីទែនរបស់ទូកនេះ ពាក់ព័ន្ធនឹងការលិចនាវាកម្សាន្ត កាលពីមួយសប្តាហ៍មុន។

លោក Lynch និងមនុស្ស ៦នាក់ផ្សេងទៀត បានបាត់បង់ជីវិត នៅពេលដែលនាវា Bayesian ដែលជាទូកកម្សាន្តមានទង់ជាតិអង់គ្លេសប្រវែង ៥៦ម៉ែត្រ បានក្រឡាប់ និងលិច កាលពីថ្ងៃទី១៩ ខែសីហា ដោយហេតុការណ៍នោះ កើតឡើងក្នុងរង្វង់រយៈពេលប៉ុន្មាននាទីបន្ទាប់ពីទូកនោះត្រូវបានវាយប្រហារដោយព្យុះ នៅមុនព្រឹកព្រលឹម ខណៈពេលដែលបោះយុថ្កា នៅភាគខាងជើងកោះ Sicily។

កាលពីថ្ងៃចន្ទ (ទី២៦ ខែសីហា) កាពីទែនជនជាតិនូវែលសេឡង់ គឺលោក James Cutfield វ័យ ៥១ឆ្នាំ ត្រូវបានដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតពីបទឃាតកម្ម និងធ្វើឲ្យនាវាលិច។ លោក Cutfield បានបដិសេធមិនឆ្លើយតបទៅកាន់រដ្ឋអាជ្ញា ក្នុងអំឡុងពេលត្រូវបានសាកសួរ កាលពីថ្ងៃអង្គារ (ទី២៧ ខែសីហា)។

ប្រភពបានឲ្យដឹងថា វិស្វករនាវា លោក Tim Parker Eaton និងអ្នកបើកនាវា លោក Matthew Griffith កំពុងត្រូវបានស៊ើបអង្កេត ជុំវិញឧក្រិដ្ឋកម្មដូចគ្នា ដោយបន្ថែមថា លោក Parker Eaton ត្រូវបានគេសង្ស័យថា មិនបានការពារបន្ទប់ម៉ាស៊ីន និងប្រព័ន្ធប្រតិបត្តិការរបស់នាវា។

ប្រភពដដែលបានបន្តថា លោក Griffith កំពុងតែមើលការខុសត្រូវនៅយប់ថ្ងៃកើតហេតុនោះ។ ការត្រូវបានស៊ើបអង្កេតមិនបង្ហាញថា មានកំហុសទេ ហើយក៏មិនមានន័យថា ការចោទប្រកាន់ផ្លូវការ នឹងកើតមានឡើងនោះដែរ។

គួរបញ្ជាក់ថា ការលិចនេះបានបង្កការងឿងឆ្ងល់យ៉ាងខ្លាំងដល់អ្នកជំនាញខាងកងទ័ពជើងទឹក ដែលបាននិយាយថា នាវាដូចជា Bayesian នេះ ដែលត្រូវសាងសង់ដោយក្រុមហ៊ុនផលិតនាវាលំដាប់ខ្ពស់របស់អ៊ីតាលី គឺក្រុមហ៊ុន Perini គួរតែទប់ទល់នឹងព្យុះនេះបាន ហើយក្នុងករណីណាក៏ដោយ ក៏មិនគួរលិចលឿនដូចនេះនោះដែរ៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm