ក្រសួងសុខាភិបាល ទទួលអំណោយម៉ាស់ សម្ភារៈឧបករណ៍បាញ់សម្លាប់មេរោគកូវីដ-១៩ ពីក្រុមហ៊ុនទាំង៣

2021/09/16 06:59:37 pm        296

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលជំនួយ​របស់​ក្រុមហ៊ុន​ចំនួន០៣ ដែលបានរួមគ្នា គឺក្រុមហ៊ុន LHR ASEAN Investment Co.Ltd, ក្រុមហ៊ុន CC Blue Sea Travel Tour Co.,Ltd និងក្រុមហ៊ុន KN Marble Co., Ltd ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់​ក្នុងការ​ការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។

អំណោយដែលក្រុមទាំង៣បានរួមគ្នា ប្រគល់ជូនក្រសួងនាថ្ងៃនេះ រួមមាន ម៉ាស់ប្លូស៊ី ចំនួន២៥០០០, ទឹកសម្លាប់មេរោគ LH Clean Anolyte ចំណុះ៥លីត្រ ចំនួន៣០០ពីដុង ស្មើនិង១៥០០លីត្រ និងចំណុះ៣០លីត្រ ចំនួន៥០ពីដុង ស្មើនិង១៥០០លីត្រ, ស្រ្ពាយដបទឹកសម្លាប់មេរោគ ចំណុះ០.៥លីត្រ ចំនួន២៤០ដប, ទឹកបរិសុទ្ធប្លូស៊ី អង់ទីអុកស៊ីដង់ ចំនួន២៣០កេស, និងម៉ាស៊ីនផ្សែងសម្លាប់មេរោគ ចំនួន៦០គ្រឿង (ម៉ាស៊ីនធំ ចំនួន២០គ្រឿង និងម៉ាស៊ីនតូច ចំនួន៤០គ្រឿង។

លោកឧកញ៉ា ឡេង ហ៊ួរ អគ្គនាយករង LHR ASEAN Investment Co.Ltd តំណាងក្រុមហ៊ុនទាំង៣ ក៏សូមសម្តែងនូវ ការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែល​បាន​ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ការរាតត្បាត ជំងឺកូវីដ-១៩ ក៏ដូចជា​ការពារ​សុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារ ប្រតិបតិ្តការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងនូវទឹកចិត្តសប្បុរសធម៌ ដ៏ថ្លៃថ្លារបស់លោកឧកញ៉ា ឡេង ហ៊ួរ លោកឧកញ៉ា ឡេង ស្រ៊ួយហៀង និងលោក ឌី ហឿងញ៉ែន ជាអគ្គនាយកក្រុមហ៊ុន ត្រូវបានចងចាំទុក​ដោយរាជ​រដ្ឋា​ភិបាលកម្ពុជា និងមន្រី្តសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ ក៏សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះជំនួយ​មនុស្ស​ធម៌ដ៏ថ្លៃថ្លានេះ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ជាពិសេស​ក្នុងកាលៈទេសៈបច្ចុប្បន្នដែលយើង បាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការ ការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹតិ្តការណ៍សហគមន៍ ២០ កុម្ភៈ៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm