នៅថ្ងៃពុធនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយអធិការបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier នៅឯវិមានប្រធានាធិបតី Elysee ស្ថិតក្នុងទីក្រុងប៉ារីស ។
យោងតាមសេចក្តីថ្លែងការណ៍ពីវិមាន Elysee បានឲ្យដឹងថា មេដឹកនាំទាំង ២ នឹងបញ្ជាក់ឡើងវិញពីមិត្តភាពបារាំង-អាល្លឺម៉ង់ ហើយនិងពិភាក្សាលើបញ្ហាសំខាន់ៗនៅអឺរ៉ុប និងអន្តរជាតិ ។
ជំនួបរវាងលោក Macron និងលោក Steinmeier បានកើតមានឡើងមុនពិធីបើកព្រឹត្តការណ៍កីឡា Paris Paralympic Games ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ៨យប់ ម៉ោងក្នុងស្រុកថ្ងៃពុធនេះ ។
នៅថ្ងៃពុធនេះដែរ លោក Macron នឹងធ្វើជាម្ចាស់កិច្ចប្រជុំជាមួយប្រមុខរដ្ឋជាច្រើនរូបទៀត ដែលចូលរួមពិធីចាប់ផ្តើមព្រឹត្តការណ៍កីឡាហ្គេម ៕


