វិមានក្រឹមឡាំង៖ អឺរ៉ុបនឹងចំណាយច្រើនជាងនេះ ប្រសិនអ៊ុយក្រែនមិនបន្តកិច្ចព្រមព្រៀងបញ្ចូនឧស្ម័នឆ្លងកាត់

2024/08/29 02:52:53 am        74

វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី២៨ ខែសីហា) នេះ បាននិយាយថា អ្នកប្រើប្រាស់តំបន់អ៊ឺរ៉ុប នឹងប្រឈមជាមួយនឹងតម្លៃខ្ពស់ ប្រសិនបើទីក្រុងគីវ មិនយល់ព្រមបន្តកិច្ចព្រមព្រៀងលើការបញ្ជូនឧស្ម័នឆ្លងកាត់របស់រុស្ស៊ីតាមអ៊ុយក្រែន នៅពេលដែលកិច្ចព្រមព្រៀងនោះផុតកំណត់ នៅថ្ងៃទី៣១ ខែធ្នូ។

គួរបញ្ជាក់ថា អ៊ុយក្រែនបានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការឲ្យមានកិច្ចព្រមព្រៀងបញ្ជូនឧស្ម័នឆ្លងកាត់ថ្មីជាមួយរុស្ស៊ីនោះទេ ក្នុងពេលជម្លោះយោធាកំពុងបន្តមាន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទប្រចាំថ្ងៃថា ប្រសិនបើទីក្រុងគីវ មិនបន្តកិច្ចព្រមព្រៀងទេនោះ រុស្ស៊ីអាចស្វែងរកផ្លូវផ្សេងជំនួស ដូចជាគ្រោងបង្វែរទៅកាន់មជ្ឈមណ្ឌលឧស្ម័នទួរគីជាដើម។

លោក Peskov បានប្រាប់ថា៖ «មានផ្លូវផ្សេងទៀត ប៉ុន្តែជាការពិតណាស់ ការសម្រេចបែបនេះរបស់ភាគីអ៊ុយក្រែន នឹងធ្វើឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍អ្នកប្រើប្រាស់អឺរ៉ុប ពោលគឺអ្នកដែលនៅតែចង់ទិញឧស្ម័នរបស់រុស្ស៊ីដែលទទួលបានការធានាកាន់តែច្រើន និងតម្លៃសមរម្យ»។

ហើយជាមួយគ្នានេះ លោកក៏បាននិយាយដែរថា អឺរ៉ុបនឹងត្រូវចំណាយបន្ថែមទៀត សម្រាប់ការទិញឧស្ម័នពីប្រទេសផ្សេង ក្នុងនោះរួមទាំងឧស្ម័នធម្មជាតិរាវដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm