ចារកម្មអាមេរិក៖ រុស្ស៊ីប្រឈមនឹងការប្រយុទ្ធដ៏លំបាកដើម្បីដណ្តើមទឹកដីតំបន់ Kursk មកវិញ

2024/08/29 04:17:04 pm        299

នាយករងទីភ្នាក់ងារចារកម្មកណ្ដាល CIA របស់សហរដ្ឋអាមេរិក លោក ដេវីត ខូហេន (David Cohen) បាននិយាយកាលពីថ្ងៃពុធ (២៨ សីហា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នឹងបើកការវាយបកទ្រង់ទ្រាយធំដើម្បីព្យាយាមដណ្តើមយកទឹកដីនៅក្នុងតំបន់ ឃើស (Kursk) ដែលកងទ័ពអ៊ុយក្រែនបានកាន់កាប់យកមកវិញ ប៉ុន្តែកងកម្លាំងរុស្ស៊ី នឹងជួបប្រទះ «ការប្រយុទ្ធដ៏លំបាកមួយ»។

លោក Cohen បានប្រាប់សន្និសីទឧស្សាហកម្មសន្តិសុខជាតិថា សារៈសំខាន់នៃការវាយលុករបស់អ៊ុយក្រែន ដែលបានគ្រប់គ្រងលើផ្ទៃដីប្រហែល ៧៧៧គីឡូម៉ែត្រក្រឡានៃតំបន់ព្រំដែនរុស្ស៊ីនេះ នៅតែត្រូវបានគេមើលឃើញ។ កងកម្លាំងអ៊ុយក្រែន បានវាយទម្លុះឆ្លងកាត់ព្រំដែនភាគខាងលិចរបស់រុស្ស៊ី ចូលទៅក្នុងតំបន់ Kursk កាលពីថ្ងៃទី០៦ ខែសីហា នៅក្នុងការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលពេលនេះនៅតែបន្ត។

ខណៈដែលទីក្រុងគីវនិយាយថាខ្លួនមិនមានចេតនាក្នុងការដាក់បញ្ចូលតំបន់ដែលបានកាន់កាប់នោះ ទាហានអ៊ុយក្រែនកំពុងសាងសង់ខ្សែការពារ ហើយហាក់ដូចជាបង្ហាញថាពួកគេមានបំណងរក្សា «ទឹកដីមួយចំនួននៃតំបន់នោះមួយរយៈ»។ អ៊ុយក្រែនបានអះអាងពីការដណ្តើមតំបន់តាំងទីលំនៅចំនួន ១០០កន្លែង ក្នុងការលុកលុយរបស់ខ្លួនចូលតំបន់ Kursk របស់រុស្ស៊ី ខណៈកម្លាំងទីក្រុងមូស្គូ បន្តវាយរុលនៅតំបន់ ដូណិតស្ក៍ (Donetsk) ភាគខាងកើត។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា សង្គ្រាមជាមួយរុស្ស៊ីនៅទីបំផុតនឹងបញ្ចប់ដោយការចរចាប៉ុន្តែទីក្រុងគីវត្រូវតែស្ថិតក្នុងជំហររឹងមាំ។ ចំណែកលោក ពូទីន និយាយថា កិច្ចព្រមព្រៀងណាមួយត្រូវចាប់ផ្តើមជាមួយនឹងការទទួលយករបស់អ៊ុយក្រែនចំពោះ «ការពិតនៅលើសមរភូមិ» ដែលមានន័យថារុស្ស៊ី មានសិទ្ធិគ្រប់គ្រងផ្នែកសំខាន់ៗដែលខ្លួនដណ្ដើមបាននៃតំបន់អ៊ុយក្រែនចំនួន៤ រួមទាំងតំបន់គ្រីម៉េ (Crimea)៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm