មន្ត្រី​វប្បធម៌​ ស្នើ​ឲ្យ​យុវជន ​គួរ​គប្បី​សិក្សាស្រាវជ្រាវ​ អំពី​ប្រវតិ្ត​សាស្ត្រ​ជាតិ ​សាវតា​ជាតិ

2021/04/27 09:59:58 am        28

ភ្នំពេញ ៖ ​ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​បានស្នើ​ឲ្យ​យុវជន គួរ​គប្បីសិក្សាស្រាវជ្រាវ ​អំពី​ប្រវតិ្ត​សាស្ត្រ​ជាតិ ​សាវតា​ជាតិ ​និង​អតីតកាល​នៃ​ជាតិខ្មែរ​យើង​។


ការ​ថ្លែង​របស់​ឯកឧត្តម ស្រី សួន យ៉ាង​ដូច្នេះ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ការងាររដ្ឋបាល​ និង​ការគ្រប់គ្រង​ដំណាក់កាល​ទី​២ ​(​ភាពជា​អ្នកដឹកនាំ​) រយៈពេល​០៣​ថ្ងៃ ចាប់ពី​ព្រឹក​ថ្ងៃទី​២៨ ​រហូតដល់​ថ្ងៃទី​៣០ កញ្ញា ២០២០, រៀបចំ​ដោយ​សាលា​បណ្តុះ​បណ្តាល​ក្របខណ្ឌ​វប្បធម៌ ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

ឯកឧត្តម បន្តថា ​ទំរាំ​តែ​យើង​បាន​មកដល់​ថ្ងៃនេះ​បាន​ ប្រជាជន​យើង​បាន​ឆ្លងកាត់​តំណាក់​កាល​ប្រវត្តិសាស្ត្រ​លំបាក​ប៉ុណ្ណា ​សុខសន្តិភាព​មួយ​នេះ មិនអាច​កើតឡើង​បាន​ដោយ​ឯកឯង​បានទេ ​គឺ​សុទ្ធតែ​ចេញ​មកពី​ ការ​លះបង់​សាច់​ស្រស់ ​ឈាម​ស្រស់ របស់​អ្នកស្នេហាជាតិ ជាតិខ្មែរ ពិតប្រាកដ ដែល​ជា​អ្នក​សង្គ្រោះ​ជាតិ​ពិត​ ចេញពី​របប​ខ្មៅ​ងងឹត ប៉ុលពត​។

ឯកឧត្តម បានលើកឡើង​ទៀតថា បច្ចុប្បន្ននេះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ​បានដាក់​ចេញ​នូវ​គោលនយោបាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​ឆ្នាំ​២០២០–២០២២ ដោយ​កំណត់​យក​គោលនយោបាយ អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ជាតិ ដោយ​បាន​ពង្រីក​វិសាលភាព​ការងារ​វប្បធម៌ បន្ថែម​ពីលើ​ការងារ​អភិរក្ស រួមមាន​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​សំដៅ​ដល់​ការពង្រឹង ​ពង្រីក​ការអភិវឌ្ឍន៍​ចំណេះដឹង ​និង​ជំនាញ​វិជ្ជាជីវៈ​លើ​វិស័យ​វប្បធម៌ និង​បន្ត​ឈាន​ទៅ​ពង្រីក​ទីផ្សារ​ផលិតផល និង​សេវាកម្ម​វប្បធម៌ ដោយ​ផ្តល់​ឱកាស​ឲ្យ​បាន​ទូលំទូលាយ​ជូន​ដល់​យុវជន​ជា​សិល្បករ ផលិតករ និង​អ្នក​ប្រកប​អាជីព​ក្នុង​វិស័យ​វប្បធម៌ និង​សិល្បៈ តាមរយៈ​ការ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ដល់​ការ​បង្កើត​ទីផ្សារ​ផលិតផល​វប្បធម៌ និង​ទីផ្សារការងារ​ក្នុង​វិស័យ​វប្បធម៌ និង​សិល្បៈ និង​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​យុវជន​មានគំនិត​ផ្ដួចផ្ដើម ​ច្នៃប្រឌិត បង្កើត​ថ្មី និង​មាន​ស្មារតី​ឆន្ទៈ​ ម្ចាស់ការ ប្រកបដោយ​ការទទួលខុសត្រូវ​ផងដែរ​។

បើតាម​លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​សាលា​បណ្តុះ​បណ្តាល​ក្របខណ្ឌ​វប្បធម៌ បាន​ឲ្យ​ដឹងថា​ វគ្គ​បណ្តុះបណ្តាល​លើក​នេះ សាលា​បាន​កំណត់​យក​មុខ​វិជ្ជា​ធំៗ​ចំនួន​០៤​ ក្នុងនោះ​ រួមមាន​ ៖ ការគ្រប់គ្រង ​និង​ប្រើប្រាស់​បណ្តាញ​សង្គម​, សិល្បៈ ​នៃ​ការ​ទំនាក់ទំនង ​និង​ការ​និយាយ​នៅ​សាធារណៈ​, ភាពជា​អ្នកដឹកនាំ ​និង​សមធម៌ និង​បរិ​យា​ប័ន្ន ​ដែល​ក្នុងនោះ​សាលា​បាន​កំណត់​ជ្រើស​យក​សិក្ខាកាម​ជា​យុវជន​សកម្ម ​សរុប​ចំនួន​៦០​រូប​ ក្នុងនោះ​សិក្ខាកាម​ជា​ស្រី្ត ​មាន​ចំនួន​២៣​រូប មកពី​បណ្តា​នាយកដ្ឋាន​ក្នុង​អង្គភាព ថ្នាក់កណ្តាល​ក្រសួង​។

លោក តន សុវណ្ណ​ឧ​ត្ត​ម បានបញ្ជាក់​ទៀតថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​លទ្ធផល​ថ្មី​មួយ ​ដ៏​ល្អ​ ដែល​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ផ្ដល់​ចំណេះដឹង​ដល់​មន្ត្រី​រាជការ​ទាំងអស់​ឲ្យ​មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​។ ​នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​រាជការ​ក្នុង​ការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ​ជំរុញ​ឲ្យ​ការងារ​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាន់តែ​រីកចម្រើន​ប្រសើរ​ឡើង​ថែមទៀត​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm