កូរ៉េខាងជើង​៖​ ខ្លួន​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​បាញ់​ចេញពី​រថភ្លើង​ថ្មី​ដើម្បី​វាយប្រហារ​លើ​កម្លាំង​ដែល​គំរាមកំហែង​ប្រទេស​ខ្លួន​

2021/09/16 07:10:45 pm        176

​កូរ៉េខាងជើង​៖ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ KCNA បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាន​បាញ់​កាលពី​ថ្ងៃ​ពុធ​ គឺជា​ការសាកល្បង​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ចេញពី​រថភ្លើង​ថ្មី​មួយ ​ដែល​ត្រូវបាន​ផលិតឡើង​ដើម្បី​ជាការ​វាយលុក​ដ៏​មាន​ឥទ្ធិពល ​ចំពោះ​កងកម្លាំង​ណាមួយ​ដែល​គំរាមកំហែង​ដល់​ប្រទេស​នេះ​។​

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មី​ស៊ី​ល​នេះ​បាន​ហោះ​ចម្ងាយ​ ៨០០គីឡូម៉ែត្រមុនពេល​វាយ​ប្រហារ​គោល​ដៅ​នៅក្នុង​សមុទ្រ​ ក្បែរ​តំបន់ឆ្នេរ​ភាគ​ខាងកើត​របស់​កូរ៉េខាងជើង​។​ កាលពី​ថ្ងៃ​ពុធ​ ក្រុម​អាជ្ញាធរ​កូរ៉េខាងត្បូង និង​ជប៉ុនបានប្រកាសថា​ ពួកគេ​បាន​តាមដាន​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ២​គ្រាប់​ចេញពី​ប្រទេស​កូរ៉េខាងជើង​ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ខ្លួន​បាន​សាកល្បង​មី​ស៊ី​ល​នាំ​ផ្លូវ ដែល​ក្រុមអ្នកវិភាគ​និយាយថា​អាចមាន​សមត្ថភាព​នុយក្លេអ៊ែរ​។ ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​ បាន​កើត​ឡើង​នៅ​ថ្ងៃ​តែមួយ​ដែល​កូរ៉េខាងត្បូង​ បាន​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ដែល​បាញ់​ចេញពី​នាវាមុជទឹក​ ដោយ​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​ដែល​ប​ង្កើ​ត​ប្រព័ន្ធ​បែបនេះ​។

​ការសាកល្បង​ដោយ​កូរ៉េខាងជើង​ដែល​បំពាក់អាវុធ​នុយក្លេអ៊ែរ​ បាន​នាំ​ឲ្យ​មានការ​ថ្កោលទោស​ និង​ការព្រួយបារម្ភ​ពី​អន្តរជាតិ ដោយ​សហរដ្ឋអាមេរិក​និយាយថា ​ពួកគេ​បាន​រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​បង្ក​ការគំរាមកំហែង​ដល់​ប្រទេសជិតខាងរបស់​ក្រុង​ព្យុងយ៉ាង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm