ការតវ៉ា ដែលត្រូវបានរៀបចំដោយអង្គការវេទិកាគ្រួសារចំណាប់ខ្មាំងនៅទីក្រុង Tel Aviv បានដឹកនាំដោយក្បួនរថយន្ត ដែលមួយចំនួននាំមកនូវស្លាកស្នាមក្នុងព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ដោយបានតម្រង់ជួរនៅលើផ្លូវ បង្ហាញស្លាកសញ្ញាទាមទារឱ្យមានចំណាត់ការដោះលែងចំណាប់ខ្មាំង។

អង្គការនេះ និយាយថា រថយន្តច្រើនគ្រឿង បានរងការខូចខាតក្នុងអំឡុងពេលព្រឹត្តិការណ៍ថ្ងៃទី៧ ខែតុលា ហើយបច្ចុប្បន្ន បានធ្វើការរំលឹកក្នុងអំឡុងពេលបាតុកម្ម។

ក្បួនរថយន្ត បានបន្តទៅកាន់ទីក្រុង Kibbutz Beeri ជាកន្លែងដែលត្រូវបានស្វាគមន៍ដោយប្រជាជន អ៊ីស្រាអែល កំពុងគ្រវីទង់ជាតិ។

ពលរដ្ឋអ៊ីស្រាអែល និងជនបរទេសជាង២៥០នាក់ ត្រូវបានចាប់ជាចំណាប់ខ្មាំង នៅក្នុងការវាយប្រហារ ដែលនៅពេលនោះមនុស្សប្រហែល ១.២០០ នាក់ត្រូវបានសម្លាប់។