មន្ត្រីអាមេរិក និងចិន នឹងបញ្ចប់កិច្ចពិភាក្សាបន្ធូរបន្ថយភាពតានតឹងនៅក្នុងទីក្រុងប៉េកាំង

2024/08/29 05:08:15 pm        114

មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងប្រទេសចិន នឹងបិទបញ្ចប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង បន្ទាប់ពីកិច្ចប្រជុំថ្ងៃទី៣ នៅថ្ងៃព្រហស្បតិ៍ (២៩ សីហា) នេះដែលមានបំណងបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរនៅមុនការបោះឆ្នោតសហរដ្ឋអាមេរិកថ្ងៃទី០៥ ខែវិច្ឆិកា។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) និងក្រុមការងាររបស់ភាគីទាំងពីរបានជួបប្រជុំបិទទ្វារនៅរមណីយដ្ឋានមួយនៅជាយក្រុងប្រទេសចិន។ នៅលើរបៀបវារៈនៃកិច្ចពិភាក្សានេះរួមមានទស្សនៈផ្ទុយគ្នារបស់ពួកគេជុំវិញមជ្ឈិមបូព៌ា និងអ៊ុយក្រែន ការទាមទារទឹកដីរបស់ចិន រាប់ចាប់ពីកោះតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង ការទប់ស្កាត់សារធាតុហ្វង់តានីល និងជម្លោះពាណិជ្ជកម្ម។

នៅក្នុងកិច្ចប្រជុំដ៏វែងមួយកាលពីថ្ងៃពុធ ក្រុមមន្រ្តីបានពិភាក្សាពីលទ្ធភាពនៃកិច្ចចរចាថ្មីក្នុងពេលឆាប់ៗនេះរវាងប្រធានាធិបតីទាំងពីរគឺលោក ចូ បៃដិន (Joe Biden) និងលោក ស៊ី ជីនពីង (Xi Jinping) ព្រមទាំងលទ្ធភាពនៃទំនាក់ទំនងយោធាកម្រិតបញ្ជាការ ដែលជាការចង់បានជាយូរមកហើយរបស់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមទូរទស្សន៍រដ្ឋ CCTV លោក Wang បានប្រាប់លោក Sullivan ថា «គន្លឹះនៃការអភិវឌ្ឍន៍ដោយរលូននៃអន្តរកម្មរវាងចិន និងអាមេរិក គឺស្ថិតនៅក្នុងការរាប់អានគ្នាទៅវិញទៅមកដោយស្មើភាពគ្នា»។ សេតវិមានបាននិយាយថា «ភាគីទាំងពីរបានពិភាក្សាយ៉ាងច្បាស់លាស់ ជាក់ស្តែង និងលក្ខណៈស្ថាបនាលើបញ្ហាទ្វេភាគី តំបន់ និងពិភពលោក»។

ក្នុងប៉ុន្មានខែចុងក្រោយនៃតំណែងប្រធានាធិបតីរបស់ខ្លួន លោក Biden បានជំរុញការទូតដោយផ្ទាល់ជាមួយលោក Xi និងកាត់បន្ថយភាពតានតឹង ខណៈអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតខែវិច្ឆិកា ទំនងជានឹងបន្តយុទ្ធសាស្រ្តស្រដៀងគ្នានេះ។ ប៉ុន្តែអ្នកវិភាគជាច្រើន រួមទាំងបេក្ខជនបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) យល់ឃើញថា វិធីសាស្រ្តនោះដូចជាទន់ជ្រាយពេកក្នុងការប្រឈមមុខនឹងគោលនយោបាយការបរទេសអះអាងសិទ្ធិរបស់ចិន៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        36
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        48
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm