នៅព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០២៤ នាសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយក្រុមការងារពិសេស តាមដានការអនុវត្តគោលការណ៍របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាក្រុមការងារពិសេសតាមដាន អនុវត្តគោលការណ៍ របស់នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនិងការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងមានការអញ្ជើញចូលរួមពីលោក សំកុល សុចិត្រា អភិបាលរងខេត្ដសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីកងកម្លាំងយោធា កងរាជអាវុធហត្ថ មន្ដ្រីសាលាខេត្ដ អាជ្ញាធរស្រុកក្រុងនិងអ្នកពាក់ព័ន្ធជាច្រើនទៀតចំនួន១៣០នាក់។




