លោកស្រី Harris និងលោក Walz ចាប់ផ្តើមដំណើរយុទ្ធនាការបោះឆ្នោតរួមគ្នាក្នុងរដ្ឋ Georgia

2024/08/29 05:53:44 pm        86

បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស (Kamala Harris) និងដៃគូរួមដំណែងរបស់ខ្លួនគឺលោក ធីម វ៉លស៍ (Tim Walz) បានចេញធ្វើយុទ្ធនាការរួមគ្នាកាលពីថ្ងៃពុធ (២៨ សីហា) ក្នុងរដ្ឋ ចចា (Georgia) ជារដ្ឋដែលបក្សប្រជាធិបតេយ្យ បានឈ្នះការគាំទ្រយ៉ាងស្ដួចស្ដើងក្នុងឆ្នាំ២០២០ ហើយអាចដើរតួនាទីសំខាន់នៅក្នុងការបោះឆ្នោតនៅឆ្នាំនេះ ដោយដៃគូទាំងពីរស្វះស្វែងរកកាគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេង។

លោកស្រី Harris និងលោក Walz បានទៅដល់វិទ្យាល័យមួយក្នុងតំបន់ លីប៊ឺធី ខោនធី (Liberty County) ដោយមានការចូលរួមពីសិស្សានុសិស្សជាច្រើននៅទីនោះ។ ដៃគូបក្សប្រជាធិបតេយ្យទាំងពីររូប កំពុងធ្វើយុទ្ធនាការតាមរថយន្តក្រុងឆ្លងកាត់ភាគខាងត្បូងរដ្ឋ Georgia ដែលមានប្រជាជនស្បែកខ្មៅច្រើនបំផុតរបស់ប្រទេស។ តំបន់ Liberty County មានប្រជាជនប្រហែល ៦៥.០០០នាក់ ដោយ ៤០ភាគរយជាជនជាតិស្បែកខ្មៅ ហើយអ្នកទាំងនោះបានបោះឆ្នោតគាំទ្រលោក Joe Biden យ៉ាងលើសលប់ក្នុងឆ្នាំ២០២០។

ការប្រជែងតំណែងឆ្នាំ២០២៤នេះបានផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីលោកស្រី Harris បានក្លាយជាបេក្ខជនរបស់បក្ស ហើយលោកស្រីសង្ឃឹមថានឹងទទួលបានការគាំទ្រពីអ្នកបោះឆ្នោតស្បែកខ្មៅនៅរដ្ឋ Georgia ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីឈ្នះឆ្នោតក្នុងរដ្ឋទាំងមូល។

មុនពេលលោកប្រធានាធិបតី Joe Biden បោះបង់បេក្ខភាពរបស់ខ្លួនកាលពីខែមុន ការស្ទង់មតិបានបង្ហាញថា បេក្ខជនមកពីបក្សសាធារណរដ្ឋ លោក Donald Trump បាននាំមុខដាច់នៅក្នុងរដ្ឋ Georgia នេះហើយថាអ្នកបោះឆ្នោតស្បែកខ្មៅមួយចំនួនមិនពេញចិត្តនឹងសមាជិកបក្សប្រជាធិបតេយ្យទេ៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm