អំបិលកម្ពុជាកំពុងទទួលបានការគាំទ្រពីអន្តរជាតិ ខណៈផលិតផលនេះជាផ្នែកមួយជំរុញ​ដល់កំណើន​នាំចេញរបស់កម្ពុជា

2024/08/29 06:03:07 pm        150

អំបិលកម្ពុជាកំពុងបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈបច្ចុប្បន្នផលិតផលមួយនេះ ក៏កំពុងទទួលបានការគាំទ្រពីទីផ្សារ អឺរ៉ុបបន្ថែម ជាប្រភេទអំបិលដែលមានរសជាតិឆ្ងាញ់ និងរំពឹងថា ទីផ្សារនាំចេញផលិផលមួយនេះនឹងមានកំណើននាំចេញកាន់តែ ប្រសើរ។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត-កែប លើកឡើងនៅក្នុងកិច្ចប្រជុំភាព ជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះថា ជុំវិញផលិតផល អំបិលនេះ ពីមុន​យើង​ធ្លាប់តែ ឮការនាំចូល តែមកដល់បច្ចុប្បន្នក្រោមការខិតខំប្រែងរបស់រារដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលតែងតែជួយគាំទ្រ​ដល់​ដំណើរ​ការ​ផលិតមកដល់ពេលនេះ, អំបិលកម្ពុជាបានកំពុងនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិជាបណ្តើរៗ​ដូចជា ការនាំចេញទៅកាន់ទីផ្សារជប៉ុន, ប្រទេសឆែក, អង់គ្លេស, បារាំង និងប្រទេសស្វីស​ជាដើម។

លោក បន្តថា ជុំវិញការនាំចេញនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាកំពុងឈានជើង​ប្រកួត​ប្រជែង​អំបិលនៅលើទីផ្សារអន្តរ ជាតិ ទោះបីមិនទាន់មានទំហំធំនៅ​ឡើយ តែរំពឹងថា ទៅពេល​ខាងមុខ ផលិតផលអំបិលកម្ពុជានឹងអាចនាំចេញកាន់តែច្រើន ខណៈបច្ចុប្បន្ន​ទីផ្សារអឺរ៉ុប​បាន​ទទួល​ស្គាល់អំបិលកម្ពុជា គឺជាអំបិលដែលមានរសជាតិឆ្ងាញ់ ។

ទាក់ទិនការផលិតអំបិលនេះ, លោក ប៊ុន ណារិន បានស្នើរសុំដល់សហប្រធានក្រុមការងារ "គ" ធ្វើការ​កំណត់ចំនួនកូតា នៃការនាំចូលអំបិលផងដែរ ដើម្បីផ្តល់ដល់អ្នកផ្គត់ផ្គង់​ផលិតអំបិល​ក្នុង​ស្រុក​មាន​​ទីផ្សារចែកចាយល្អ, ព្រមទាំង បានស្នើសុំដល់ការ នាំចូល​ម៉ាស៊ីន​បម្រើ​ឱ្យ​ផលិតកម្ម​អំបិល មានអត្រាពន្ធស្មើសូន្យ (០) ដើម្បីលើកកម្ពស់ផលិតកម្ម នៃការផលិតអំបិល​ក្នុង​ស្រុក អាច ផលិតអំបិលឈានទៅប្រកួតប្រជែងអំបិលទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។

ជុំវិញអំបិលនេះ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកឡើងថា ចំពោះការរឹតត្បិតនិងកូតានេះ ក៏មានការលំបាកផងដែរ តែក្នុង​នាំ​ក្រសួង​​គឺគាំទ្រយ៉ាងខ្លាំងនៅលើផ្នែកនេះ ក៏ប៉ុន្តែយើងក៏ត្រូវតែមាន ការប្រយ័ត្នប្រយែងដែរ ព្រោះមានឆ្នាំខ្លះយើងផលិតអំបិលបានតិច ហើយឆ្នាំខ្លះទៀតផលិតបានច្រើន ដែលបញ្ហាទាំងនេះយើង អត់ទាន់មានស្ថិតភាពនៅឡើយ, ដូច្នេះសូមឱ្យពង្រឹងផ្ទៃក្នុងឱ្យបានល្អ មុននឹងឈានទៅកំណត់កូតាផ្សេងៗលើវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm