SME Bank នឹងចាប់ដៃគូជាមួយ CGCC ដើម្បីផ្តល់ឥណទានគ្មានទ្រព្យធានាដល់ SME ក្នុងស្រុក

2024/08/29 11:45:19 am        195

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឥណទានគ្មានទ្រព្យ ធានា ដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការពង្រីក ឬបង្កើតអាជីវកម្មថ្មីៗបន្ថែម។

លោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា លើកឡើងក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤ ម្សិលមិញនេះថា នៅក្នុងកិច្ចប្រជុំភាពជាដៃគូ ក្រុមការងារនេះ ឃើញថា ម្ចាស់សហគ្រាសបានលើកឡើងលើក អំពីភាពមិនទទួលបានហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម ជាពិសេសការទទួលបានឥណទានធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជានេះជាដើម។ លោក បន្តថា សម្រាប់បញ្ហានេះ កន្លង មកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានបង្កើតផលិតផលមួយ ដែលមានឈ្មោះថា ឥណទានមិនយកទ្រព្យធានា ប៉ុន្តែ សម្រាប់ទំហំដែល SME Bank បានផ្តល់ជូន មានទឹកប្រាក់ត្រឹមតែ ៥ ម៉ឺនដុល្លារប៉ុណ្ណោះ ដែលបញ្ហាវាសមល្មមសម្រាប់ការពង្រីក អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម។

លោក បន្ថែមឱ្យដឹងថា ជាក់ស្តែងមកដល់ពេលនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានផ្តល់ឥណទានមានទំហំ ជាប់ ៥០០ លានដុល្លារអាមេរិករួចហើយ និងកំពុងបន្តប្រតិបត្តិការជាបន្តបន្ទាប់ដល់សហគ្រាសក្នុងស្រុក តាមរយៈយន្តការចំនួនពីរ សំខាន់គឺ៖ យន្តការផ្តល់សហហិរញ្ញប្បទានដែលសហការជាមួយធនាគារផ្សេងៗ និងយន្តការផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ក្នុងនោះ ចាប់ពីពេលនេះទៅមុខ ប្រហែលជាធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចផ្តល់ឥណទានដោយផ្ទាល់វិញ។ បញ្ហានេះ  SME Bank កំពុងគិតគូរនូវគោលការណ៍មួយចំនួនទៀត គឺការចាប់ដៃគូជាមួយសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលគ្រោង អនុវត្តន៍នៅខែ កញ្ញា ខាងមុខនេះ លើការផ្តល់ឥណទានគ្មានទ្រព្យធានា ដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការប្រកបរបរ អាជីវកម្ម គឺការពង្រីក ឬបង្កើតអាជីវកម្មថ្មីបន្ថែមជាដើម។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំភាពជាដៃគូក្រុមការងារ "គ" ផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យមនេះ, វិស័យឯកជន បានស្នើសុំ យកទ្រព្យបញ្ចាំជាទ្រព្យសកម្ម (Fix Asset) សម្រាប់ជាទ្រព្យនៃកម្ចីបន្ថែម ឬវិក្កយប័ត្រលក់ដូរដែលមានតម្លៃអាចយកប្រើប្រាស់បាន និងបានស្នើសុំដកអំពីប្រវត្តិអតិថិជន CBC ដោយហេតុថា បច្ចុប្បន្ននេះការខូច CBC កើតឡើងស្ទើរគ្រប់អាជីកម្ម ព្រមទាំងស្នើសុំសិក្សា លើមុខរបរដែលកំពុងកើត, ការរៀបចំជាយុទ្ធសាស្រ្តដើម្បីរស់បន្ត និងមានក្រុមជំនាញវាយតម្លៃជាក់ស្តែងគឺនឹងធ្វើឱ្យប្រសើរ។

បញ្ហា CBC នេះ, ឯកឧត្តម ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងថា CBC គឺជាប្រព័ន្ធ មួយដែលចង់ក្រងពីប្រវត្តិអ្នកកម្ចីឥណទាន សម្រាប់ជារបាយការណ៍វិភាគទៅលើអតិថិជន ឬការដឹងពីប្រវត្តិរបស់អ្នកខ្ចីដូចជា ការសង់ ទានពេល ឬមិនទាន់ពេលជាដើម ដើម្បីវិភាគលើការផ្តល់ឥណទាន ។ ឯកឧត្តម បន្ថែមថា របាយការណ៍សម្រាប់ធនាគារដែលផ្តល់ ប្រាក់កម្ចី មិនមែនផ្អែកតែលើ CBC មួយមុខនេះឡើយ ព្រោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គឺមានគោលនយោបាយផ្ទៃក្នុងមួយទៀត ក្នុងការអនុម័តលើការសម្រេចផ្តល់ ឬមិនផ្តល់ ជាពិសេសការផ្តោតលើលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន ឬសហគ្រាស ទាំងនោះដែលអនុវត្តន៍ ដូច្នេះបញ្ហា CBC គ្រាន់តែជារបាយការណ៍បន្ទាប់បន្សំប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យគណបក្សកាន់អំណាច៖ការលើកឡើងរបស់អគ្គលេខាធិការUNគឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា
2025/05/24 11:28:12 am        1
នគរបាលមូលដ្ឋានបន្តពន្លឿនធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដើម្បីតម្រូវការប្រើប្រាស់និងការបោះឆ្នោត
2025/05/24 11:21:36 am        1
កងទ័ពជើងទឹកកម្ពុជានិងចិន កំពុងធ្វើសមយុទ្ធសាកល្បងលើផ្ទៃសមុទ្រ ជាមួយនឹងការប្រើប្រាស់នាវាចម្បាំង និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង
2025/05/23 09:50:15 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យនៅហ្កាហ្សា មានអ្នករបួសច្រើនលើសលប់ ខណៈអ៊ីស្រាអែលបង្កើនការវាយលុកនៅភាគខាងជើង

2025/05/24 11:30:00 am
​អ្នកនាំពាក្យគណបក្សកាន់អំណាច៖ការលើកឡើងរបស់អគ្គលេខាធិការUNគឺជាការទទួលស្គាល់នូវសច្ចភាពនៅកម្ពុជា
2025/05/24 11:28:12 am
​នគរបាលមូលដ្ឋានបន្តពន្លឿនធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដើម្បីតម្រូវការប្រើប្រាស់និងការបោះឆ្នោត
2025/05/24 11:21:36 am
​វ៉េណេស៊ុយអេឡា បង្ខំឱ្យបិទព្រំដែនជាមួយកូឡុំប៊ី ជាបណ្តោះអាសន្ន នៅមុនការបោះឆ្នោត
2025/05/24 11:16:49 am
​ប្រជាជនលីប៊ី ប្រមូលផ្តុំគ្នានៅក្រុងទ្រីប៉ូលី ទាមទារការបោះឆ្នោត និងបណ្តេញនាយករដ្ឋមន្ត្រីចេញ
2025/05/24 11:14:44 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/23 07:48:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/09 06:02:09 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/23 03:22:08 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/24 03:18:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/05/18 11:05:57 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am