លោក Zelenskiy៖ កងទ័ពរបស់លោក បន្តពង្រីកដែនដីឲ្យនៅក្រោមការគ្រប់គ្រង នៅតំបន់ Kursk

2024/08/29 06:46:59 pm        159

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃពុធថា ទាហានអ៊ុយក្រែន បានកាន់កាប់តំបន់ជាច្រើនបន្ថែមទៀតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយមេបញ្ជាការ លោកOleksandr Syrskyi បានរាយការណ៍អំពីប្រតិបត្តិការនៅក្នុងតំបន់ Kursk។

លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថា តាមវីដេអូប្រចាំថ្ងៃរបស់លោក កាលពីថ្ងៃល្ងាចថ្ងៃពុធថា យើង បន្តពង្រីកដែនដីឲ្យនៅក្រោមការគ្រប់គ្រងរបស់យើងនៅក្នុងតំបន់ដែលបានកំណត់នៅជិតព្រំដែនប្រទេសអ៊ុយក្រែន។

កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចូលលុកលុយនៅតំបន់ Kursk របស់រុស្ស៊ី កាលពីថ្ងៃទី៦ ខែសីហា។ លោក Zelenskiy និយាយនៅក្នុងសុន្ទរកថារបស់លោកថា យើងត្រូវតែយល់ផងដែរនៅពេលបច្ចុប្បន្ននេះថា សម្ពាធទាំងអស់ដែលយើងបានផ្ទេរទៅឲ្យរុស្ស៊ី មានន័យថាពួកគេ មិនអាចដាក់សម្ពាធបន្ថែមទៀតទៅលើតំបន់ Donetsk របស់យើងបានទេ។

ទោះជាយ៉ាងណា លោក Zelenskiy ក៏បានកត់សម្គាល់ផងដែរថា ស្ថានភាពនៅក្រុង Pokrovsk និងទិសដៅផ្សេងទៀតនៅក្នុងតំបន់ Donetsk គឺពិបាកខ្លាំង។

លោក និយាយថា កិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់រុស្ស៊ី និងកងកម្លាំងច្រើនបំផុតរបស់ពួកគេ បានប្រមូលផ្តុំនៅទីនោះ ហើយភាពធន់នៃអង្គភាពរបស់យើងនីមួយៗ សមត្ថភាពរបស់យើង ដើម្បីបំផ្លាញអ្នកចូលកាន់កាប់ ពេលនេះមានសារៈសំខាន់ខ្លាំង។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm