ការចរចារប្រាក់ឈ្នួលកម្មករ ភាគីសហជីពស្នើសុំដំឡើង ១៤ដុល្លារ ខណៈភាគី​និយោជក​​កំណត់​ដំឡើងថែមតែ ១ដុល្លារ

2024/08/29 08:56:11 pm        394

ឆ្លងកាត់កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេររយៈពេលមួយព្រឹកពេញ ថ្ងៃទី២៩ សីហា ឆ្នាំ២០២៤នេះ ភាគីសហជីពបានសម្រេចនិងមូលមតិគ្នា ស្នើសុំដំឡើងចំនួន ១៤ដុល្លារ​បន្ថែម​លើ​ប្រាក់​ឈ្នួលបច្ចុប្បន្ន ចំនួន ២០៤ដុល្លា ខណៈភាគីនិយោជក បានកំណត់​ដំឡើង​ចំនួន​តែ ១ដុល្លារប៉ុណ្ណោះ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា នៅក្រោយចប់កិច្ចប្រជុំ លើកទី២នេះ បានមានប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារព័ត៌មានឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥ខាងមុខ ភាគីនិយោជក​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កើន​ប្រាក់​ឈ្នួល​អប្បបរមាត្រឹមចំនួន ១ដុល្លារ សរុប ២០៥ដុល្លារ ក្នុង១ខែ។ សម្រាប់ភាគីសហជីព បានដាក់ចេញនូវតួលេខរួមមួយ គឺស្នើកើន ១៤ដុល្លារ សរុបចំនួន ២១៨ដុល្លារ ក្នុង១ខែ។

ឯកឧត្តម បានបន្តថា ទោះជាយ៉ាងណា តួលេខនេះខាងលើនេះ គ្រាន់តែ​ជា​គោល​ជំហ​ដំបូង​របស់​ភាគី​នីមួយៗ ដោយសង្ឃឹមថា ភាគីទាំងពីរនឹងពិចារណា ហើយនឹងអាច​កែ​សម្រួល​នូវ​តួ​លេខ​នេះ​ជា​បណ្តើរៗថែមទៀត ហើយភាគីរដ្ឋាភិបាល នឹងខិតខំសម្របសម្រួល ដើម្បីឲ្យភាគី​ទាំង​ពីរ​កា​ន់​តែ​យល់​គ្នា និងកែសម្រួលគោលជំហររបស់ខ្លួនឲ្យកាន់តែគៀកប្រហាក់ប្រហែលគ្នា មុន​នឹង​សម្រេច​ឈាន​ដល់ការបោះឆ្នោត ឬក៏ឯកភាពគ្នាលើរូបមន្តណាមួយ មុនបុណ្យភ្ជុំ​បិណ្ឌ​ពេល​ខាង​មុខ​។

ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក បានលើកឡើងថា លោកសប្បាយចិត្ត នៅ​ពេល​ ឃើញ​ភាគីសហជីពបានឯកភាពគ្នាផ្តល់ជូនតួលេខតែមួយដូចគ្នា ប៉ុន្តែនិយោជក​មាន​លទ្ធភាព​ផ្តល់​ជូន​ត្រឹមចំនួន ១ដុល្លារ ក្នុងការដំឡើងប្រាក់ឈ្នួលនៅឆ្នាំនេះ ដោយសារយោង​តាម​កត្តា​ជា​ច្រើន​ក្នុង​វិស័យសេដ្ឋកិច្ច និងដើម្បីប្រុងប្រយ័ត្នសភាពការណ៍ទូទៅ ដែលបារម្ភខ្លាច​នៅពេល​ដំឡើង​ប្រាក់​ឈ្នួលខ្ពស់ ស្រាប់តែត្រឡប់ថយក្រោយមកវិញ នោះនឹងដួល ពីព្រោះកំណើន​នៃ​ការ​វិនិយោគ​ភាគ​ច្រើននៅកម្ពុជា គឺចេញពីវិនិយោគិនមកពីក្រៅប្រទេស។

ពាក់ព័ន្ធការសុំដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៤ដុល្លារ របស់ភាគីសហជីព លោក គឹម ចាន់​សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា ការស្នើសុំដំឡើងនេះ គឺយោង​តាម​លក្ខណៈ​បច្ចេកទេសទំាងអស់។ លោក បានបន្តថា ការស្នើសុំខាងលើនេះ បើក្នុងករណីចាំបាច់ ក្រុម​សហីជពនឹងពិនិត្យទៅមើលទឡ្ហីករណ៍ណាមួយទៀត ហើយក៏នឹង​ពិនិត្យ​ទៅ​លើការ​ដំឡើង​ប្រាក់​ឈ្នួល​ពាក់​ព័ន្ធនយោបាយផ្សេងៗទៀត ជាមួយទៅនឹងប្រទេសជិតខាង ជាពិសេស​គឺ​ការ​ប្រកួត​ប្រជែង​ ដែលចាំបាច់ត្រូវឈរលើឆន្ទៈ ដើម្បីសម្រេចរួមគ្នា​ក្នុង​ការ​បន្ត​ផ្តល់​ការងារ​ជូន​ដល់​កម្មករ​នយោជិត និងមានប្រាក់ចំណូលទៀងទាត់។

ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរ ដែល​ត្រី​ភាគី​ (ភាគីរដ្ឋាភិបាល, សហជីព, និយោជក) លើកយកមកពិភាក្សាគ្នា គឺផ្អែកទៅ​លើ​មូលដ្ឋាន​បម្រែ​បម្រួល​លក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះមានស្ថាន​ភាព​គ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថាន​ភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួល​អប្បបរមា ដែលកម្មករនិយោជិតទទួលបាន គឺចំនួន ២០៤ដុល្លារអាម៉េរិក ក្នុង១ខែៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm