Jeonbuk ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ ACL ក្រោយ​ទំលាក់ BG Pathum របស់​ថៃ​

2021/09/16 08:23:34 pm        101

​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ​ក្លិប​កំពូល​អាស៊ី AFC Champions League រកបាន​ក្រុម​គ្រប់​ចំនួន​ហើយ​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ដែលមាន ៤​ក្រុម​នៅ​តំបន់​អាស៊ី​ខាងលិច និង​ ៤ក្រុម​នៅ​តំបន់​អាស៊ី​ខាងកើត​។

​​ពីរ​គូប្រកួត​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ក្រុម​ជើងឯក​ពីរ​សម័យ​របស់​កូរ៉េខាងត្បូង Jeonbuk Motors បាន​កក់​កៅអី​នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​បន្ទាប់ពី​ជ័យជំនះ​លើ​ក្រុម​ថៃ BG Pathum United ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី​។ ​​ក្រុម​ម្ចាស់ផ្ទះ​កូរ៉េ​បាន​បើក​ការនាំ​មុខមុន​នៅ​ចុង​វគ្គ​ទី១ នាទី​ទី៤៥+២ ដោយ Gustavo Sousa មុន​ពេលដែល​ខ្សែប្រយុទ្ធ​វ័យ ៣៣ឆ្នាំ​ថៃ Teerasil Dangda គឺជា​អ្នក​រកបាន​គ្រាប់​តាម​ស្មើ​នៅ​នាទី​ទី៧៦​។ ​​មិនមាន​ប្រែប្រួល​គ្រាប់​បាល់​ទៀតឡើយ ការប្រកួត​ក៏​អូសបន្លាយ​ដល់​វគ្គ ១១ម៉ែត្រ​កាត់សេចក្តី​ពោលគឺ Jeonbuk បាន​យកឈ្នះ​ក្នុង​លទ្ធផល ៤-២ បន្ទាប់ពី​កីឡាករ​របស់ BG Pathum ពីរ​នាក់​ស៊ុត​មិន​ចូល​រួមមាន Sarach Yooyen និង Chitchanok សង្គ្រោះបាន​ដោយ​អ្នកចាំទី Jeonbuk, Song Bum-keun​។​

​​ងាក​មក​ការប្រកួត​មួយគូ​ទៀត​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ដែរ ក្រុម​ជើងឯក​បី​សម័យ​របស់​កូរ៉េខាងត្បូង​មួយទៀត​គឺ Pohang Steelers ក៏បាន​ឈានឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ដែរ​បន្ទាប់ពី​ជ័យ​ជំនះ ១-០ នៅ​ទឹកដី​ជប៉ុន​របស់ Cerezo Osaka​។ គ្រាប់​បាល់​ជ័យជំនះ​របស់ Pohang Steelers ធ្វើបាន​ដោយ Lee Seung-mo នៅ​នាទី​ទី២៥​។ ​ដូច្នេះ ​៤​ក្រុម​នៅ​តំបន់​អាស៊ី​ខាងកើត​នេះ​មាន​ក្រុម​មកពី​កូរ៉េខាងត្បូង​ដល់​ទៅ ៣ រួមមាន Pohang Steelers, Jeonbuk Motors និង Ulsan Hyundai ខណៈ​ជប៉ុន​នៅសល់​មួយក្រុម​គឺ Nagoya Grampus​។​ ​ចំណែក​នៅ​តំបន់​អាស៊ី​ខាង​លិច ៤ ដែល​ឡើង​មាន​ពីរ​ក្រុម​មកពី​អារ៉ាប៊ីសាអ៊ូឌីត​គឺ Al-Hilal និង Al-Nassr ខណៈ អារ៉ាប់​រួមមាន​មួយក្រុម​គឺ Al Wahda និង​អ៊ីរ៉ង់​មួយក្រុម​គឺ Persepolis​។ ការចាប់​ឆ្នោត​បែងចែក​គូប្រកួត​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី១៧ ខែកញ្ញា​ស្អែក​នេះ ខណៈ​ការប្រកួត​តំបន់​អាស៊ី​ខាងលិច​ចាប់ផ្តើម​នៅ​ថ្ងៃទី១៦ ខែតុលា ឯ​អាស៊ី​ខាងកើត​ថ្ងៃទី១៧ ខែតុលា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        270
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        330

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm