យោធា៖ ភ្នាក់ងារចារកម្មយោធាកូរ៉េខាងត្បូង បានលក់ព័ត៌មានសម្ងាត់ឲ្យចិន

2024/08/29 10:50:03 pm        31

ទីភ្នាក់ងារស៊ើបអង្កេតយោធាកូរ៉េខាងត្បូង កាលពីថ្ងៃពុធ (ទី២៨ ខែសីហា) បានប្រាប់ថា ភ្នាក់ងារស៊ើបការណ៍យោធាកូរ៉េខាងត្បូងម្នាក់ត្រូវបានចោទប្រកាន់ពីបទប្រគល់ព័ត៌មានសម្ងាត់ឲ្យទៅភ្នាក់ងារចិនជាថ្នូរនឹងប្រាក់ អស់រយៈពេលប្រហែល ៧ឆ្នាំ។

រដ្ឋអាជ្ញាយោធា បាននិយាយថា ភ្នាក់ងារដែលធ្វើការជាមួយទីបញ្ជាការស៊ើបការណ៍សម្ងាត់ការពារប្រទេសកូរ៉េ ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី២៧ ខែសីហា ពីបទធ្វើឲ្យបែកធ្លាយព័ត៌មានសម្ងាត់ដល់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ចិនដែលរូបគេបានទាក់ទងជាលើកដំបូងក្នុងឆ្នាំ២០១៧។

បើយោងតាមរដ្ឋអាជ្ញា បានឲ្យដឹងថា អស់រយៈពេលជាង ៧ឆ្នាំមកនេះ រូបគេទំនងជាទទួលបានប្រាក់ជាង ១០លានវ៉ុន (ប្រមាណជាង ៧.០០០ដុល្លារ) ពីភ្នាក់ងារចិន ជាថ្នូរនឹងការប្រគល់នូវព័ត៌មានសម្ងាត់។ រដ្ឋអាជ្ញាបាននិយាយថា រូបគេប្រើមុខងារស្ងាត់សំឡេង ដើម្បីថតរូប និងស្គ្រីនសត (ថតលើអេក្រង់) ដោយគ្មានសំឡេងរំខាន ដើម្បីថតព័ត៌មានសម្ងាត់។

ដើម្បីគេចពីការត្រួតពិនិត្យ រូបគេបានបង្កើតគណនីជាច្រើន ដែលគណនីនីមួយៗមានពាក្យសម្ងាត់ខុសៗគ្នា ហើយប្រើការជជែកជាសំឡេងជាជាងផ្ញើសារ នៅលើកម្មវិធីផ្ញើសាររបស់ប្រទេសចិន ដូចជា WeChat ជាដើម ដើម្បីទំនាក់ទំនង។ 

តែយ៉ាងណាក្ដី រដ្ឋអាជ្ញាយោធាបាននិយាយថា ខណៈដែលអាថ៌កំបាំងត្រូវបានគេជឿថា បានលេចធ្លាយដល់ប្រទេសចិន មិនមែនកូរ៉េខាងជើងនោះ ពួកគេមិនអាចធ្វើការចោទប្រកាន់ចារកម្មប្រឆាំងនឹងភ្នាក់ងារនេះបានឡើយ។ ក្រោមច្បាប់បច្ចុប្បន្ន នៅកូរ៉េខាងត្បូង សកម្មភាពចារកម្មដែលប្រព្រឹត្តដោយប្រទេសផ្សេងក្រៅពីកូរ៉េខាងជើង មិនអាចត្រូវបានដាក់ទណ្ឌកម្មទេ។ តំណាងអយ្យការបាននិយាយថា ជំនួសមកវិញ ភ្នាក់ងារនេះត្រូវបានចោទប្រកាន់ពីបទទទួលសំណូក និងច្បាប់ផ្សេងទៀត ស្តីពីការការពារព័ត៌មានសម្ងាត់យោធា៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm