ហុងឌូរ៉ាសប្រាប់ថា នឹងបញ្ចប់សន្ធិសញ្ញាធ្វើបត្យាប័នជាមួយអាមេរិក

2024/08/29 10:59:53 pm        30

ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃពុធ (ទី២៨ ខែសីហា) បាននិយាយថា ខ្លួនកំពុងបញ្ចប់សន្ធិសញ្ញាបត្យាប័នជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានប្រើ ដើម្បីដាក់ពន្ធនាគារអ្នកជួញដូរគ្រឿងញៀន ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានជ្រៀតជ្រែកក្នុងទំនាក់ទំនងហុងឌូរ៉ាស-វេណេហ្ស៊ុយអេឡា។

នៅលើវេទិកាបណ្ដាញសង្គម X របស់ខ្លួន ប្រធានាធិបតី លោកស្រី Xiomara Castro បានលើកឡើងថា៖ «ការជ្រៀតជ្រែក និងអន្តរាគមន៍របស់សហរដ្ឋអាមេរិក ក៏ដូចជាចេតនារបស់ខ្លួន ក្នុងការគ្រប់គ្រងនយោបាយនៃប្រទេសហុងឌូរ៉ាស តាមរយៈស្ថានទូត និងអ្នកតំណាងផ្សេងទៀត គឺមិនអាចអត់ឱនឲ្យបានទេ»។ លោកស្រីបានបន្ថែមថា លោកស្រីបានបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេសបញ្ចប់សន្ធិសញ្ញា។

មេដឹកនាំឆ្វេងនិយមរូបនេះ បានប្រាប់ថា៖ «ពួកគេវាយប្រហារ ធ្វើមិនដឹងមិនឮ និងបំពានដោយនិទណ្ឌភាព ចំពោះគោលការណ៍ និងការអនុវត្តច្បាប់អន្តរជាតិ ដែលលើកកម្ពស់ការគោរពអធិបតេយ្យភាព និងការប្តេជ្ញាចិត្តដោយខ្លួនឯងរបស់ប្រជាជន ការមិនជ្រៀតជ្រែក និងសន្តិភាពសកល។ គ្រប់គ្រាន់ហើយ»។

រដ្ឋាភិបាលរបស់លោកស្រី Castro គឺជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់វេណេហ្ស៊ុយអេឡា ដែលបច្ចុប្បន្នស្ថិតនៅក្រោមសម្ពាធពីទីក្រុងវ៉ាស៊ីនតោន និងប្រទេសដទៃទៀត បន្ទាប់ពីមាននូវការជាប់ឆ្នោតឡើងវិញដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី លោក Nicolas Maduro។

គួរបញ្ជាក់ថា បើយោងទៅតាមអាជ្ញាធរអាមេរិក បានឲ្យដឹងថា កិច្ចព្រមព្រៀងធ្វើបត្យាប័នត្រូវបានចាត់ទុកថា ជាមធ្យោបាយដ៏សំខាន់មួយ ដើម្បីបំផ្លាញ «រដ្ឋគ្រឿងញៀន» ដែលត្រូវបានបង្កើតឡើង នៅក្នុងប្រទេសហុងឌូរ៉ាស នៅពេលលោក Juan Orlando Hernandez ជាប្រធានាធិបតីពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm