លោក Yegor Chernyov ប្រធានគណៈកម្មាធិការសន្តិសុខជាតិ ការពារ និងស៊ើបការណ៍សម្ងាត់របស់សភា បាននិយាយថា អ៊ុយក្រែន មិនរំពឹងថា នឹងទទួលបានកញ្ចប់ជំនួយយោធាថ្មីពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិននោះទេ។
នៅពេលត្រូវបានគេសួរថាតើក្រុងគីវរំពឹងថា នឹងមានកញ្ចប់ជំនួយយោធាអាមេរិកថ្មី នៅឆ្នាំនេះ ដែរឬទេ លោកបានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖«និយាយតាមត្រង់ទៅ ខ្ញុំមិនរំពឹងថា នឹងមានការសម្រេចចិត្តណាមួយពីរដ្ឋបាលលោក បៃដិន នោះទេ។ ខ្ញុំនឹងផ្តោតបន្ថែមទៀតលើថាតើអ្នកណានឹងនៅក្នុងរដ្ឋបាលរបស់លោកស្រី Kamala Harris» ប្រសិនបើបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនេះ ឈ្នះការបោះឆ្នោត។
សមាជិកសភារូបនេះ បាននិយាយថា អ៊ុយក្រែន នឹងពឹងផ្អែកលើជំនួយថ្មីនៅឆ្នាំ ២០២៥ ។
នាពេលកន្លងទៅ ទស្សនាវដ្ដីរបស់ក្រសួងការកិច្ចការបរទេស បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនកាន់តែមានឆន្ទៈ ក្នុងការផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងគីវ។