និស្សិត និង​គ្រូបង្រៀន​រាប់​រយ​នាក់​តវ៉ា​ប្រឆាំង​វិធានការ​ការពារ​វីរុស ​COVID-19 របស់​រដ្ឋាភិបាល​ក្រិ​ក​

2021/09/16 08:54:02 pm        425

​ក្រិក៖ និស្សិត និង​គ្រូបង្រៀន​រាប់​រយ​នាក់​បាន​ដើរ​ក្បួន​នៅ​កណ្តាល​ទីក្រុង​អា​តែ​ន​កាលពី​ថ្ងៃ​ពុធ តវ៉ា​ប្រឆាំង​នឹង​វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ជំងឺ COVID-19 ចំពោះ​សាលារៀន​ និង​សាកល​វិទ្យាល័យ​។​

​សិស្សសាលា​ និង​និស្សិត​សាកលវិទ្យាល័យ​រាប់ពាន់នាក់ ​ត្រូវ​អនុវត្តន៍​តាមច្បាប់​រួម​ទាំង​ផ្តល់​ការធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា ឬ​ភស្តុតាង​នៃ​ការចាក់​វ៉ាក់សាំង​។ ប្រទេស​ក្រិ​ក​កាលពី​ថ្ងៃ​ចន្ទ​ក៏បាន​ណែនាំ​ការធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍ ​ជា​កាតព្វកិច្ច​ដល់ក​ម្មក​រ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ទាំងអស់​ផងដែរ ខណៈ​ព្យាយាម​បង្កើន​អត្រា​ចាក់​វ៉ាក់សាំង​ដែល​យឺត ​ជាង​កម្រិត​មធ្យម​របស់​សហភាព​អឺរ៉ុប​។​ ​បុគ្គលិក​ផ្នែក​សាធារណៈ​ និង​ឯកជន​នឹងត្រូវ​បង់ប្រាក់​សម្រាប់​ការធ្វើ​តេស្ត​ប្រចាំ​សប្តាហ៍ ​ឬ​យក​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ដើម្បី​បាន​ចូល​កន្លែងធ្វើការ​របស់​ពួកគេ ខណៈ​កុមារ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​នៅ​វិទ្យាល័យ​ ដែល​បាន​បើក​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​ផ្តល់​ឧបករណ៍​ធ្វើតេស្ត​ ដោយ​រដ្ឋាភិបាល​ជា​អ្នកចំណាយ​។​

​ការ​រឹតត្បិត​ស្រដៀង​គ្នា​នេះ​ក៏​នឹង​អនុវត្ត​នៅ​ពហុកីឡាដ្ឋាន សារមន្ទីរ និង​តំបន់​បុរាណវិទ្យា ក៏ដូចជា​កន្លែង​កម្សាន្ត​ក្នុង​តំបន់ រោងកុន និង​ភោជនីយដ្ឋាន​ផងដែរ​។​ ប្រជាពលរដ្ឋ​ក្រិ​ក​ចំនួន ៥៦% ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ​ពេញលេញ ខណៈ​អត្រា​ជា​មធ្យម​នៅ​សហភាព​អឺរ៉ុប​មាន​ត្រឹមតែ​ជាង ៦០% ប៉ុណ្ណោះ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​ក្រិ​ក​មាន​អ្នក​ឆ្លង​ជំងឺ​COVID-19 សរុប​ចំនួន ៦២២,៧៦១នាក់​បន្ទាប់ពី​មាន​អ្នក​ឆ្លង​ថ្មី ២,៤០៦​នាក់ និង​ស្លាប់​សរុប​ចំនួន ១៤,៣១១នាក់​បន្ទាប់ពី​មាន​អ្នក​ស្លាប់​ថ្មី​ ៤៣​នាក់​ទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        23
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        42
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm